ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ដុត​បំផ្លាញចោល​សាច់មាន់​ខូចគុណភាព​ជិត​៣​តោន ដែលលួចនាំចូលពីប្រទេសថៃ

74

 


ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម សាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដុតបំផ្លាញ​ចោល នូវ​ស្លាបមាន់​និង​សាច់មាន់​ខូចគុណភាព​ចំនួន ២៤៩ កេស ស្មើនឹង ២.៩៨៨ គីឡូក្រាម នៅ​ទីតាំង​ចាក់សំរាម​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​អូរ​មុន្នី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​ការដុត​បំផ្លាញចោល​ស្លា​ប​មាន់​និង​សាច់មាន់​ខូចគុណភាព​នាពេលនេះ ស្ថិតក្រោម​ការដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង​។

​សូម​ជម្រាបជូន​ថា ស្លាបមាន់​និង​សាច់មាន់​ខូចគុណភាព​ដែល​ត្រូវបាន​ដុត​បំផ្លាញចោល​នាពេលនេះ ត្រូវបាន​ឈ្មួញ​ដឹក​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​បង្ក្រាបបាន​៕

អត្ថបទដែលជាប់ទាក់ទង