ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ចំនួន ០៩​នាក់ពាក់ព័ន្ធ​នឹង​បទល្មើស ម​ប្រើ​សេវា​ផ្លូវភេទ​និង​គ្រឿងញៀន​ ត្រូវអាជ្ញាធរកម្ពុជា បណ្តេញចេញ​

89

 

​ព្រះសីហនុ​៖​នា​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​គោលដៅ​បែបបទ​ចេញ​ក្រៅប្រទេស ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានធ្វើការ​បណ្តេញចេញ ជនជាតិ​ចិន​ចំនួន ០៩​នាក់ ឲ្យ​ចេញ​ផុតពី​ប្រទេស និង​ប្រថាប់ត្រា​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល ០៣​ឆ្នាំ​។​

​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ០៩​នាក់​នេះ មាន ១-​ឈ្មោះ CHEN SHIRONG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ២-​ឈ្មោះ LAN TIAN ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​, ៣-​ឈ្មោះ YOU SUNWEN ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​, ៤-​ឈ្មោះ LI TIAN GANG ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​, ៥-​ឈ្មោះ QIN FANGLUO ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​, ៦-​ឈ្មោះ DENG XUAN ភេទ​ស្រី អាយុ ២២​ឆ្នាំ​, ៧-​ឈ្មោះ WEI XIAOFANG ភេទ​ស្រី អាយុ ២៩​ឆ្នាំ​, ៨-​ឈ្មោះ YANG SHUO ភេទ​ស្រី អាយុ ២៣​ឆ្នាំ និង​៩-​ឈ្មោះ LU CHUNXIANG ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស ម​ប្រើ​សេវា​ផ្លូវភេទ​៕

អត្ថបទដែលជាប់ទាក់ទង