ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យផ្កាប្រាក់មហាសាមគ្គី នឹងធ្វើឡើងថ្ងៃទី២០~២១ ខែមិថុនា នៅវត្តកោះមេត្តាពោធិវង្ស ដើម្បីប្រមូលបច្ច័យកសាងវត្តខ្មែរទាំង៨ នៅទឹកដីពុទ្ឋភូមិ

244

ភ្នំពេញ ៖ បុណ្យផ្កាប្រាក់មហាសាមគ្គី ដែល រៀបចំពិធីឡើយ ដោយព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា នឹងប្រារព្វធ្វើឡើងនៅក្នុងបរិវេណវត្ត កោះមេត្តាពោធិវង្ស ដើម្បីប្រមូលបច្ច័យ យកទៅកសាងវត្តខ្មែរទាំង៨ នៅទឹកដីពុទ្ឋភូមិ ជាភូមិដ៏ប្រសើរដែលមនុស្ស និងទេវតា តែងតែគោរពបូជាទាំងយប់ទាំងថ្ងៃ ជាមួយនឹងការរាប់បាត្រព្រះសង្ឃ ១០៨អង្គ ។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះនឹងប្រារព្ឋធ្វើ នៅថ្ងៃពុធ~ព្រហស្បតិ៍ ៨~៩កើត ខែបឋមាសាធ
ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូ វនឹងថ្ងៃទី២០~២១ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តកោះមេត្តាពោធិវង្ស ស្ថិតនៅភូមិកោះអណ្តែត ភូមិកោះអណ្តែត ផ្លូវម៉ុងឬទ្ធីសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
តាមរយៈបុណ្យផ្កាប្រាក់សាមគ្គីនេះ ព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានមានថេរៈដិកាថា ប្រទេសកម្ពុជាយើងតាំងពីបុរម បុរាណ្យមក ពោលគឺជាង២៥០០ឆ្នាំកន្លងមកនេះយើងមិនដែលមានវត្តនៅទឹកដីពុទ្ឋភូមិ នេប៉ាល់-ឥណ្ឌានោះទេ ។តែពេលនេះយើងពិតជាមានមោទនភាពណាស់ដោយយើងមានវត្តនៅទីនោះរហូតដល់៨វត្ត ដោយយើងបានចំណាយថវិកាអស់ប្រមាណ៩លានដុល្លារសហរដ្ឋអាមេរិក ហើយក្នុងការធ្វើពិធីសាសនាកន្លងមកនេះមានពុទ្ធបរិស័ទនិងព្រះសង្ឃចូលរួមជាង១៥០០អង្គ នាក់ ដែលបានធ្វើអោយប្រទេសយើងមានឈ្មោះបោះសំឡេងលើឆាកអន្តជាតិ ធ្វើអោយគេស្គាល់គ្រប់គ្នា។
ព្រះទេវត្ថា ពឿយមេត្តា មានថេរៈដិកាបន្តថា ការកសាងវត្តនៅទឹកដីពុទ្ឋភូមិ នេប៉ាល់-ឥណ្ឌា មិនមែនចេះតែធ្វើបានងាយៗនោះទេ ពោលគឺបើយើងមិនមាននិស្ស័យគឺយើងធ្វើមិនបាននោះទេ តែពេលនេះយើងបានធ្វើកសាងរហូតដល់៨វត្តឯណោះ ។ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺយើងត្រូវការបច្ច័យជាច្រើនទៀត ដើម្បីយកទៅកសាងវត្តខ្មែរទាំង៨នោះបន្ថែមទៀត។
ព្រះទេវត្ថា ពឿយ មេត្តា សូមជូនមគ្គផលដល់ពុទ្ឋបរិស័ទ ដែលបានចូលរួមចាប់មគ្គផល ដើម្បីជាកុសលក្នុង បុណ្យពិធីបុណ្យផ្កាប្រាក់មហាសាគ្គីលើកទី១២នេះ ។ ដូច្នេះសូមពុទ្ធបរិស័ទ្ធចូលរួមអោយបានច្រើនកុះករ ។
ព្រះអង្គមានសង្ឃដិការបញ្ជាក់ថា ចំពោះពុទ្ឋបរិស័ទ ដែលមានបំណងទៅកាន់វត្តខ្មែរ នៅទឹកដីពុទ្ឋភូមិ សូមទាក់ទងនៅកុដិលេខ៣៥ នៅវត្តបុទុមវត្តី ឬទំនាក់ទំនង តាមលេខ ទូរស័ព្ទ ០១៧ ២៩៣០៥៩ និងលេខ ០១៧ ៤៧៤ ៧៤២ ៕

អត្ថបទដែលជាប់ទាក់ទង