ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​ខេត្ត​កំពង់​ស្ពី​

161

 

​កំពង់​ស្ពី​៖ ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០២០​វេលា​ម៉ោង​១៥​និង​៣០​នាទី កម្លាំង​ជំនាញ​(​ក​៤)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កុំ​ពង់​ស្ពឹ បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ ប៊ុន ចាន់​ដារ​ត្ន័ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ចាប់យក​វត្ថុតាង សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​សុទ្ធ ១២៨៥,៨៥ ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង