ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បន្ត​ចលនា​យុទ្ធនាការ ចែក​ម៉ាស់​ជូន​ដល់​បងប្អូន​ប្រជាជន នៅតាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​

36

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ លោក​គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង និង​លោក​ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ,​លោកស្រី​ស៊ិន រតនា​អភិបាលរងខណ្ឌ​បឹង​កេងកង​និង​ប្រធាន​-​អនុប្រធាន​ការិយាល័យ ព្រមទាំង​មន្ត្រីក្រោមឱវាទ​បាន​ចូលរួម​ជាច្រើន​នាក់​ទៀតផង​ដែរ​។​

​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​បានអោយដឹងថា ការចុះ​ចែក​ម៉ាស ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ដល់ដៃ​ប្រជាជន​នៅក្នុង​មូលដ្ឋាន និង​នៅតាម​ដង​វិថី​និង​ដងផ្លូវ​នានា​ដែល​ពួកគាត់​ធ្វើដំណើរ​នៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​។​
ដូចនេះ​សូម​បងប្អូន​ប្រជាជន​ចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕​

 

អត្ថបទដែលជាប់ទាក់ទង