ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​៧​មក​រា​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ​លួច​ស្លាក​លេខ​រថយន្ត​

41

 

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ៧​មក​រា​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ពី​បទ​លួច​ស្លាក​លេខរ​ថយ​ ប្រព្រឹត្ត​នៅ​ចំណុច​មុខក្រសួង​សុខាភិបាល​ ផ្លូវ​១២៨​ ភូមិ​៣​ សង្កាត​ត់​មិត្តភាព​ ខណ្ឌ​ ៧​មក​រា​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។​

​ជនសង្ស័យ​មានឈ្មោះ​ លី​ សុ​ប​ញ្ញ៉ា​ ភេទ​ប្រុស​ អាយុ​ ៣២​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ មិន​ចាំ​លេខ​ ផ្លូវ​១០៧​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ (​ព​និត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​)​ និង​ឈ្មោះ​ អ៊ុ​ក​ សា​វី​ ភេទ​ប្រុស​ ៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាងភ្លើង​ មាន​ទីលំនៅ​ ផ្ទះ​លេខ​ ៣Eo​ ផ្លូវ​បេតុង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​សែន​ជ័យ​ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ខណៈ​ជនសង្ស័យ​អង្គុយ​ក្បែរ​បង​វត្ត​ថ្វា​បង្គុំ​ ផ្លូវ​១២៤​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ កម្លាំង​បាន​ហៅ​មក​សួរនាំ​ជន​ទាំង​២​នាក់​ ក៏​បាន​សារភាព​ ថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​ លួច​ស្លាក​លេខ​រថយន្ត​ នៅ​មុខក្រសួង​សុខាភិបាល​ បាន​ស្លាក​លេខ​ចំនួន​ ១​បន្ទះ​យក​ទៅ​លក់​អោយឈ្មោះ​រៈ​នៅ​ម្តុំ​ផ្សារ​ សូ​រី​យ៉ា​ បាន​ចំនួន​ ១០០០០០(​ដប់​ម៉ឺន​)​រៀល​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។

​វត្ថុ​តាង​ និង​សម្ភារៈ​ចាប់ពី​ជនសង្ស័យ​រួម​មាន​ ស្លាក​លេខ​រថយន្ត​ចំនួន​២​បន្ទៈ​ ១/​បន្ទៈ​ទី​១​ មាន​លេខ​ ភ្នំពេញ​ 2BD-3398 ២/​បន្ទះ​ទី​២​ភ្នំពេញ​2BA-8753,​ ៣/​ទួ​រឹ​វិ​ស​ចំនួន​១​ ដែក​ក្បាល​ទួ​រឹ​វិ​ស​ចំនួន​៤, ៤/​ម៉ូតូ​១​គ្រឿង​ម៉ាក​C125​ ពាក់​ស្លាក​លេខ​ក្រចេះ​ 1A​ ៣៦៣៣​ ជា​ធ្យោ​បាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ ។

​ជន​រង​គ្រោះ​ ទី​១/​ឈ្មោះ​ KOWE​ FEZEU​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​កា​ម៉ា​រូ​ន​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​១៤៨E5​ ផ្លូវ​១២៨​ សង្កត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ និង​ជន​រង​គ្រោះ​ទី​២​ឈ្មោះ​ អ៊ឹ​ង​ ស៊ី​តា​យ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​ ៣១១Eo​ ផ្លូវ​១២៨​ ភូមិ​១០​ សង្កាត់​មិត្តភាព​ ខណ្ឌ​ ៧​មក​រា​ ។

​សម្ភារៈ​បាត់បង់​រួម​មាន​ស្លាក​លេខ​រថយន្ត​ភ្នំពេញ​ 2BI-9426​ ចំនួន​១​បន្ទៈ​ខាង​មុខ​ ។​ ចំពោះ​ស្លាក​លេខ​ចាប់​យក​ពី​ជនសង្ស័យ​ចំនួន​២​បន្ទះ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំ​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាក់​ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង