ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង អាង សុជាតា រំភើបខ្លាំងពេកឡើងស្រក់ទឹកភ្នែកដោយសាភ្លៀវកិត្ដិយស ចូលរួមច្រើនពិធីជប់លៀង

164

ភ្នំពេញ៖ តារាសម្តែង កញ្ញា អាង សុជាតា និងអ្នកនាង សឿន ផានផាភួង បានថ្លែងពីក្តីរំភើបរហូតស្រក់ទឹកភ្នែកទាំងពីរនាក់ក្រោយពីនាងមិននឹកស្មានអំពីវត្តមានភ្ញៀវចូលរួមច្រើនកុះករមិននឹកស្មានដល់ព្រោះតែកម្មវិធី
ជប់លៀងខួបកំណើត មិនអាចលុបចោលបានភ្លាមៗចំពេលរកឃើញសញ្ញានៃជំងឺកូវីដ-១៩ជាថ្មីនោះ។ កម្មវិធី ខួបពួកគេដែល
ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ខែវិច្ឆិកានេះ។យ៉ាងហោចណាស់មានភ្ញៀវកិត្តិយសប្រមាណ៤០០នាក់ដែលភាគច្រើនជាអ្នកសិល្បៈបានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតរបស់តារាសម្តែងទាំងពីរ។ ថ្លែងដោយក្តីរំភើបរហូតអួលដើមករស្រក់ទឹកភ្នែក ព្រោះតែកម្មវិធីនាងនឹងមិនសង្ឃឹមថាមានភ្ញៀវច្រើនចូលរួមឡើយព្រោះតែទើបនឹងលេចចេញការរកឃើញសញ្ញាថ្មីនៃការឆ្លងជំងឺកូវីដ-១៩ជាថ្មីនោះ។ នាងបានបន្ដថា កន្លងមកនាងធ្លាប់សន្យា នឹងកូនស្រីថាឈានចូលដល់វ័យ១៦ ឆ្នាំអ្នកនាងនឹងរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំមួយសម្រាប់នាង ទើបសម្រេចចិត្តយកថ្ងៃទី១៤ ខែវិច្ឆិកានេះតែម្តង ។ នាងថាពិបាកនឹងរំសាយកម្មវិធីព្រោះវាកៀកនឹងថ្ងៃកម្មវិធីពេកគឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះហើយអ្វីៗក៏កក់រួចហើយមិនអាចរំសាយបាន ហើយមានតែការបង្ការតាមរយៈការវាស់កម្តៅ ស្កេន បាញ់ថ្នាំមុនពេលចូលរួមកម្មវិធី។ នាងថាមិននឹកស្មានទេថានឹងមានភ្ញៀវច្រើនលើសពីអ្វីដែលនាងបានរំពឹងទុកដែលនេះបង្ហាញពីការស្រលាញ់រាប់អានរបស់អ្នករួមអាជីព និងបងប្អូនទើបធ្វើឲ្យនាងរំភើបខ្លាំង។នាងថាភ្ញៀវនាងអញ្ជើញប្រមាណជាង៣០០នាក់ ប៉ុន្តែត្រៀមរហូតដល់៤០តុហើយមកពេញទាំងអស់។ នាងថាក៏មានសិល្បករមួយចំនួនដែលរវល់ចេញថតនៅតាមខេត្ត និងមានធុរៈចាំបាច់ដែលមិនអាចមកចូលរួមបាន ប៉ុន្តែនាងពិតជាអរគុណសម្រាប់ទឹកចិត្តនឹងការស្រលាញ់រាប់អានដោយស្មោះនេះ។
ជាមួយគ្នានេះនាងបានលើកឡើងដែរថាប៉ុន្មានឆ្នាំចុងក្រោយនេះការងារសិល្បៈនាងនិងកូនស្រី កញ្ញា អាង សុជាតា កាន់តែល្អប្រសើរ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដែលនាងរំពឹងថាការគាំទ្រនេះនឹងនៅតែបន្តមាននិងកើនឡើងបន្តផងដែរ ដែលនាងនិងកូនស្រីនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕ ស.រ.ត

អត្ថបទដែលជាប់ទាក់ទង