ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ កណ្ដុំឆែប ចាក់​តុលាការ យក​ឈាម​លាយ​ស្រា​ផឹក​

41

​ ​ថា​ពួកក្មេង​ពាល​ទៅ​ដែល​ផឹកស៊ី​ក្លែមសំដី​គ្នា ឯ​ខ្លះ​ក្លែម​នយោបាយ ហើយ​ចុងក្រោយ​កាប់​ចាក់​គ្នា បន្ទាប់មក​ភាសា​សាមញ្ញ​មួយ ក៏​កើតឡើង​ភ្លាម​ដែរ គឺ​អា​ឈ្នះ​ដេក​គុក ឯ អា​ចាញ់​បើ​មិន​ស្លាប់​ក៏​ដេកពេទ្យ​ដែរ ។​
​ ​
​ឥឡូវនេះ​ក្នុង​អាណាចក្រ​ខេត្តកំពង់ធំ ស្រាប់តែ​លេចចេញ​នូវ​មន្ត្រី​ស្ទាវ ដែល​យក​កាំបិត​ទៅ​ចាក់​សម្លាប់​គ្នា នៅ​កន្លែង​ផឹកស៊ី​ដើម្បី​​បង្អួត​ចៅហ្វាយខេត្ត ដែល​ទើបតែ​មកកាន់​ការ​ថ្មីៗ ។ ខ្លា​ចាក់​សម្លាប់​ខ្លា​តែមួយ​របួស ព្រោះ​មិនបាន​ដឹងខ្លួន​មុន ឯ ខ្លា​មួយ​ក្បាល​ទៀត​គេច​មិន​ផុតពី​គុក​ឡើយ ។​

​រឿងរ៉ាវ​នេះ​កើតឡើង​នាយ​ប់​ថ្ងៃទី​១៦​វិច្ឆិកា​។ អាណាចក្រ​ខេត្តកំពង់ធំ នរណា​មិន​ស្គាល់​លោក​ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ហើយ​ពេលនេះ​គាត់​មាន​មុខរបរ​មួយទៀត​ហើយ គឺជា​ឃាតករ ។ ហើយ​នរណា​មិន​ស្គាល់​លោក​សាយ វាសនា ដែលជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ។​
​ ​
​លោក​ប៊ុន​ធូ ពិតជា​អ្នក​សម្លាប់​ដ៏​មាន​ទេពកោសល្យ​មែន ព្រោះ​លោក​សាយ វាសនា អង្គុយ​ផឹកស៊ី​សុទ្ធតែ​ជាមួយ​ខ្លា នា​ភោជនីយដ្ឋាន​​មួយ​ដែលមាន​ឈ្មោះថា​ជ្រោះ​ពេ​ជ​ចិន្តា ។ ពួកគេ​ផឹកស៊ី​ក្នុង​បន្ទប់​V I P ឈ្មោះ​បន្ទប់ «​កែប​» ដែល​រួមមាន​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ , ឈ្មោះ លី យ៉ា​ស៊ីន និង ឈ្មោះ ព្រាម ហាក់​។

​បុរស​ដៃ​ឆើត​ម៉ា ប៊ុន​ធូ ក៏​បាននិងកំពុង​ហូបចុក​នៅ​បន្ទប់​ជាប់​គ្នា​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា​ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុន​ធូ បាន​ដើរមក​បន្ទប់ «​កែប​» ហើយក៏​រុញ​ទ្វារ​ចូល តែ​ដោយ​ឃើញ​លោក សាយ វាសនា មាន​វត្តមាន​ក្នុង​បន្ទប់​នោះ លោក ម៉ៅ ប៊ុន​ធូ បានធ្វើ​សកម្មភាព​ទាញ​រុញៗ​ទ្វារ​ចូលទៅក្នុង​បន្ទប់​កែប ។ ហើយ​ដើរទៅ​ខ្សឹបប្រាប់​លោក ហង្ស ថុល និង លោក ឃុន ប៊ុន​ហូ ថា អោយទៅ​ជល់​កែវ​ជាមួយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ដែល​បាននិងកំពុង​ហូបចុក​នៅ​បន្ទប់​ខាងកើត​ជាប់​គ្នា​នោះ ។​
​ក្នុងខណៈដែល​អវត្តមាន​មេ និង មេ​រង​ប៉េអឹម​លោក ម៉ៅ ប៊ុន​ធូ បាន​ហុចដៃ​ឆ្វេង សុំ​លោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បាន​យកដៃ​ស្តាំ​របស់ខ្លួន​ចាប់ដៃ​ជាមួយ​លោក ម៉ៅ ប៊ុន​ធូ ដោយ​ចាប់ដៃគ្នា​យ៉ាង​ណែន​ល្អ ។ បន្ទាប់មក លោក ម៉ៅ ប៊ុន​ធូ បាន​ដើរ​រស​សៀរ មក​កៀក​នឹង​លោក សាយ វាសនា ហើយ​ទាញ​កាំបិត​ចាក់​បំពង់​.​ក លោក សាយ​វាសនា​តែម្ដង​។​
​ពេលនោះ​ជនល្មើស បាន​និយាយថា ចាក់​សម្លាប់​ព្រះរាជអាជ្ញារង​យក​ឈាម​លាយ​ស្រា​ផឹក ។ ក្នុង​សភាព​ពេលនោះ លោក ហង្ស ថុល ស្រែក​អោយ​ជនល្មើស​ទម្លាក់​កាំបិត​ចោល​តែ​ជនល្មើស​មិន​ព្រម​ទម្លាក់​កាំបិត ហើយ​នៅតែ​ប្រឹង​យក​កាំបិត​បុក​សំដៅ​បំពង់ក​ជនរងគ្រោះ ។​
​ពេលនោះ ក៏មាន​សម្លេង​ឆោឡោ​ខ្លាំង ទើប​មាន​មនុស្ស​ចំនួន​៥​ទៅ​៦​នាក់ បាន​ចូលមក​ចាប់​ដណ្តើម​កាំបិត​ពី​ជនល្មើស ហើយ​ក៏មាន​មនុស្សម្នា​ជាច្រើន​ផ្អើល​ឈុ​ល​ចេញមក​មើល ដោយ​ក្នុងនោះ មាន​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ , លោក ប៉ែន​វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម និង លោក ទូច សុខា អភិបាលស្រុក​សន្ទុក ជាដើម​ផង​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​មិនបាន​សម្រេច គេ​ធ្វើ​អាកប្បកិរិយា​ស្រវឹង ធ្វើ​ដូច​មិនដឹង​រឿង​អី​អ៊ីចឹង ។​តាមពិត ជនល្មើស​រូបនេះ​នេះ បាន​ចងគំនុំ​នឹង​លោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួល​បន្ទុក​ក្នុង​សំណុំរឿង​ដែល​ជនល្មើស​បាន​ដឹកនាំ​កម្លាំង​គ្មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា ចុះទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុ​ត ថា​ន ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដោយ​ទាំង​ខ្លួន​មិនមាន​សម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដោយពេល​នោះ ជនល្មើស​ស្នើសុំ​អោយ​លោក សាយ វាសនា កុំ​ចាត់ការ តែ​លោក សាយ វាសនា បាន​អនុវត្ត​នីតិវិធី​ច្បាប់ ដោយហេតុថា ឈ្មោះ ជុ​ត ថា​ន មិន​ព្រម​ចរចា ហើយ​ជនល្មើស​គុំ​គួ​ន​តាំងពី​ពេលនោះ​មករ​ហូត ។​
​ ​
​នេះ​បាន​ចំ​ជាមាន​គំនុំ​ដូច​ក្នុង​រឿង​ភាគ​កាប់​ដាវ​ចិន​មែន ។ ហាស ហា ដេក​ក្នុង​គុក​សិន​ទៅ ហើយ​បើ​នៅ​ចិញ្ចឹម​គំនិត​សងសឹក​អ្ហេះ​ទោះ​​រង់ចាំ​១០​ឆ្នាំ​ទៀត ក៏​មិនទាន់​ហួសពេល​ដែរ ។ ហាស ហា ៕


អត្ថបទដែលជាប់ទាក់ទង