ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គី​រី​៖ កីឡាករ​-​កីឡាការិនី ហែល​ទឹក​បន្ត​ហ្វឹកហាត់​ជាមួយ​គ្រូ​

20

​ ​
​ភ្នំពេញ​៖​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​មានប្រសាសន៍ថា ក្រោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ផ្អាក​ការចេញ​-​ចូលក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​បណ្តោះអាសន្ន​ដោយសារ​តែមាន​ការឆ្លង​មេរោគ​COVID-19​លើក​ទី​២​នេះ​សហព័ន្ធ​បាន​ឲ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់​ដដែល​ក្រោម​ការការពារ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​តាម​ការណែនាំ​របស់​ករ​សួង​សុខាភិបាល​ដោយ​ឲ្យ​ហាត់​នៅ​កន្លែង​ណា​មាន​ទីលាន​ហាត់​ត្រឹមត្រូវ​។​
​លោក​បាន​បន្តថា​ពួកយើង​ធ្វើការ​ហ្វឹកហាត់​រាល់ពេល​ជាមួយ​លោកគ្រូ​នៅលើ​គោក​ដោយ​កីឡាក​-​រ​កីឡាការិនី​មិនបាន​ចុះ​ហាត់​ក្នុង​ទឹក​ឡើយ​ហើយ​ជាធម្មតា​កីឡាករ​កីឡាការិនី​ហែល​ទឹក​មិនបាន​ចុះ​ទឹក​ពួកគេ​នឹងរង​ផលប៉ះពាល់​ថែមទៀត​ដល់​កម្រិត​សមត្ថភាព​របស់​អត្ត​​ព​លិ​ក​ដែល​ខិតខំ​ស្តារឡើងវិញ​កំពុង​ហើយ​កំពុង​ឈានឡើង​ហើយ​ប្រសិនបើ​ត្រូវ​ផ្អាក​ទៀត​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អ្វីដែល​គេ​ទើបតែ​ខំ​ស្ដារ​ឡើង​ង​វិញ ។​
​លោក​អគ្គលេខាធិការ​រូបនេះ​បន្ថែមទៀតថា​ចំណែក​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​មួយចំនួន​ដែល​មកពី​ខេត្ត​បន្ត​ស្នាក់នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក៏ត្រូវ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ឡើយនិង​មាន​ឳ​កាស​ហ្វឹកហាត់​ក្នុង​ទឹក​ព្រមទាំង​មាន​លោកគ្រូ​បង្វឹក​គ្រប់គ្រង​។​យើង​មិន​ចង់​ឲ្យ​អត្ត​ព​លិ​ក​ទាំងនោះ​ហាត់​តាម​ផ្ទះ​ឡើយ​ព្រោះ​ពួកគេ​នឹងធ្វើ​មិនបាន​គ្រប់គ្រាន់​ឡើយ​ដូច្នេះ​ត្រូវ​ហាត់​ជាមួយ​គ្រូ​ដើម្បី​រក្សា​កម្លាំង​ពួកគាត់​ឲ្យ​ប្រសើរ​ជាជាង​ហាត់​តាម​ផ្ទះ​៕

 

អត្ថបទដែលជាប់ទាក់ទង