ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវបេតុងនិងចិញ្ចើមផ្លូវ ជាច្រើនខ្សែច្រកចេញ.ចូល ទៅផ្សារចាក់អង្រែក្លាយជាទីផ្សារឬហាងកាហ្វេ…!

88

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីមហាជនទូទៅកាលពីព្រឹក១៨ខែ១១ឆ្នាំ២០២០នេះផ្លូវបេតុងនិងចិញ្ចើមផ្លូវនៅតាមច្រកចេញចូលទៅកាន់ផ្សារចាក់អង្រែនិងនៅជុំវិញបរិវេណផ្សារចាក់អង្រែក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញកំពុងក្លាយទៅជាហាងលក់កាហ្វេ ,ហាងលក់ដូរចំណីអាហារនិងលក់ដូរទំនិញគ្រប់មុខដោយបង្កការលំបាកដល់អ្នកធ្វើដំណើរតាមមធ្យោបាយនានាពេលចេញចូលទៅកាន់ទីនោះ។ប៉ុន្តែខាងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យគាត់អត់ខ្វល់ចំពោះបញ្ហានេះដោយទុកឬអនុញ្ញាតិអោយគេយកចិញ្ចើមផ្លូវនិងផ្លូវបេតុងបើកហាងលក់អីវ៉ាន់និងបើកហាងលក់ដូរកាហ្វេដោយរំភើយទៅវិញ។
អ្នកស្រុកនៅទីនោះនិងអ្នកដំណើរចេញចូលឬឆ្លងកាត់ទៅតំបន់ផ្សារចាក់អង្រែនាសព្វថ្ងៃនេះពួកគាត់បាននិយាយត្អូញត្អែថាផ្លូវបេតុងនិងចិញ្ចើមផ្លូវនៅតំបន់ផ្សារចាក់អង្រែគឺមានភាពរញ៉េរញ៉ៃណាស់ដោយពិបាក់ក្នុងការធ្វើដំណើរក្រៅពីយកចិញ្ចើមផ្លូវនិងផ្លូវបេតុងមកធ្វើជាហាងលក់ដូរទំនិញនិងបើកហាងកាហ្វេហើយនោះគឺនៅសងខាងផ្លូវក្លាយជាចំណត់ឡានថែមទៀត។ដូចនេះសូមថ្នាក់លើជួយមើលផង។រីឯអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យនិងប៉ូលិសខណ្ឌមានជ័យគឺពួកគាត់មិនខ្វាយខ្វល់ចំពោះបញ្ហាខាងលើនេះឡើយ។ក្រៅពីផ្លូវបេតុងនិងចិញ្ចើមផ្លូវនៅជុំវិញផ្សារចាក់អង្រែនោះគឺផ្លូវជាតិលេខ២និងចិញ្ចើមផ្លូវជាតិលេខ២ក្នុងមូលដ្ឋានចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញកំពុងក្លាយជាទីផ្សារលក់ដូរអីវ៉ាន់នាពេលល្ងាចដោយអ្នកលក់ដូរគាត់ដាក់តាំងរាល់មុខទំនិញហូរហៀរពាសវាលពាសកាលពេញផ្លូវបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនាពេលល្ងាចដោយមិនដែលឃើញវត្តមានកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យចុះទៅរៀបចំសោះឡើយ។មូលហេតុមិនចុះទៅរៀបចំសណ្ដាប់ធ្នាប់ទំនងខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង???បានជាបណ្ដែតបណ្ដោយអោយគេដាក់តាំងលក់ដូររាល់មុខទំនិញពាលវាលពាលកាលពេញផ្លូវដូចនេះហេសហេ!ហើយធ្ងន់ធ្ងរជានេះទៅទៀតនោះគឺឡានដឹកជញ្ជូនដីខ្សាច់ធុនធំបើកបរដឹកដីខ្សាច់យ៉ាងគគ្រឹកគគ្រេងបង្កការលំបាកដល់អ្នកដំណើរតាមផ្លូវជាតិលេខ២និងអ្នកស្រុកនៅតំបន់ចាក់អង្រែលើ,ក្រោមដោយដីខ្សាច់ហុយសំពោងឡើងងងិតមេឃនិងបំផ្លាញផ្លូវខ្ទេខខ្ទីថែមទៀត។តែមិនថ្វីទេមហាជនដែលរងគ្រោះបញ្ហាដូចបានរៀបរាប់ខាងលើនោះទ្រាំសិនទៅព្រោះអីខាងអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យគាត់មិនលំបាកដូចបងប្អូនផងនិងហើយកំពង់តែបានផលប្រយោជន៍សើមមាត់៕

អត្ថបទដែលជាប់ទាក់ទង