ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនកសិករ រស់នៅសហគមន៏ស្រុកជីក្រែង បាន ទទួលពូជស្រូវ ពូជបន្លែ និងពូជមាន់ ពីមន្ទីរកសិកម្ម ខេត្ដសៀមរាប

135

សៀមរាប៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានអនុកម្មវិធីការផ្សព្វផ្សាយបច្ចេកទេសថ្មីកសិកម្មដែលធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តសៀមរាប និងលោកអភិបាលស្រុកជីក្រែង សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំជីក្រែង កាលពីថ្ងៃពុធ ៣កើតខែមិគសិរ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីចុះចែក ពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់បណ្តុំកសិករ ដែលស្ថិតនៅក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែរធន់និងការប្រែប្រួលអាកាសធាតុ។
ជាក់ស្តែងតាមកម្មវិធីដែលបានគ្រោងទុក គឺបាន បែងចែកពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់ កសិករ មានដូចខាងក្រោម ទី១–ចំពោះកសិករ នៅសហគមន៏រីករាយ
អាជីវកម្មចិញ្ចឹមមាន់មាន២ភូមិ មាន៧៥គ្រួសារ ដែលក្នុងគ្រួសារនីមួយៗ ទទួលបានកូនមាន់ចំនួន១០ ក្បាលទ្រុងដាក់កូនមាន់ចំនួន១ ស្នូកទឹកចំនួន១ ស្នូកចំណីចំនួន១ និងចំណីចំនួន១០គីឡូក្រាម។
ទី២–ចំពោះកសិករដែលកំពុងប្រកប អាជីវកម្មបន្លែសុវត្ថិភាពគ្រួសារ នៅជីក្រែងរីករាយមានចំនួន២៥ គ្រួសារ ដោយកសិករនីមួយៗទទួលបានពូជបន្លែចំនួន ៣មុខនិងថាស បណ្ដុះកូនចំនួន៣។ទី៣–ចំពោះកសិករ កំពុងធ្វើអាជីវកម្មស្រូវមាន៣ទៅ៥ភូមិ មាន ៣០៣ គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានស្រូវពូជចំនួន៤០ គីឡូក្រាម និងឧបករណ៍ សម្រាប់អូសដាំស្រូវ១គ្រឿង ទុកប្រើប្រាស់ក្នុង សហគមន៏
អាជីវកម្មស្រូវជីក្រែងរស្មីសាមគ្គី។ កម្មវិធីនេះធ្វើនៅ សាលាឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប ដែល មានកសិករចូលរួមជាក់ស្ដែងសរុបចំនួន ១៣០៣ នាក់ ស្រី៤៧ នាក់។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ និងសហការី រួមជាមួយអាជ្ញាធរមូលដ្ឋាន ក៏បានបន្តចុះពិនិត្យការប្រមូលផលស្រូវរដូវវស្សា និងការធ្វើស្រូវស្រាល ប្រដេញទឹក នៅចំនួន៤ភូមិ ឃុំជីក្រែង និងឃុំស្ពាន ត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ផងដែរ ។
សូមបញ្ចាក់ថា៖.ក្នុងឆ្នាំ២០២០នេះ ស្រុកជីក្រែង ធ្វើស្រូវរដូវវស្សាសរុបបានចំនួន៣៦ ៩៦០ហិកតា ធ្វើការប្រមូលផលបាន១៧ ៥០៥ហិកតា ទទួលបានទិន្នផលជាមធ្យម៣តោន/ហិកតា និងស្រូវប្រាំងសរុបបានចំនួន ៧៥០ ហិកតា(គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០)។ នៅថ្ងៃដដែល លោកអនុប្រធានមន្ទីរ និងសហការី រួមជាមួយនិងមន្ត្រីអនុវត្តកម្មវិធី ASPIRE ស្រុកប្រាសាទបាគង បានផ្តល់ឧបករណ៍សម្រាប់ជំរុញនិងស្តារការដាំដុះបន្លែ ក្រោយជំនន់ទឹកភ្លៀង និងត្រួតពិនិត្យតាមដានវាយតម្លៃ ការប្រើ ប្រាស់ធាតុ ចូល នៅឃុំបាគងនិង ឃុំកន្រ្ទាំង ស្រុកប្រាសាទ បាគង ខេត្តសៀមរាបផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង