ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ សរសើរកងកម្លាំងសន្តិសុខ សណ្ដាប់ធ្នាប់ខណ្ឌទាំងអស់បានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

102

ភ្នំពេញ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖សកម្មភាពសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តផងនិងដូចជាការតបស្នងចំពោះកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសក្នុងពេលមានបញ្ហាកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីធ្វើកូដកម្មមិនចេញប្រមូលសំរាមមួយរយះនោះគឺបានកងកម្លំាងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌនេះហើយដែលចេញជួយធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានជាមួយអាជ្ញាធរមូលដ្ឋាន។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានសូមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀតកុំច្រណែនជាមួយកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយសារតែកម្លាំងប្រជាការពារ ប្រាក់ខែឬបៀវត្សមិនដូចកងកម្លាំងបូលិសនិងកងរាជអាវុធហត្ថនោះទេប្រាក់ឧបត្ថម្ភរបស់គាត់នៅមានកំរិត ពោលគឺប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាបានប្រាក់ឧបត្ថម្ភតែ៦៧ម៉ឺនប៉ុណ្ណោះក្នុង១ខែ។
នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះសំណេសំណាលនិងផ្ដល់អំណោយជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន២ នោះគឺខណ្ឌព្រែកព្នៅនិងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា២០២០ ដើម្បីជាការលើកទឹកចិត្ត ដែលកងកម្លាំងសណ្ដាប់ធ្នាប់របស់យើងបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមទាំងបីខាងលើនេះ ទទួលបានជោគជ័យ ។

ក្នុងឱកាសនោះដែរលោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងថា៖ក្នុងឆ្នំា២០២០នេះ រាជធានីភ្នំពេញ មានបញ្ហាប្រឈមធំៗចំនួនបី ប៉ុន្តែយើងអាចជំនៈ ដោះស្រាយទទួលបានជោគជ័យ។សម្រាប់រាជធានីភ្នំពេញនៅឆ្នាំ២០២០នេះ មានបញ្ហាប្រឈមធំៗចំនួន៣ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យើងបានជំនះនិងដោះស្រាយទទួលបានជោគជ័យ នោះគឺបញ្ហាសំរាម បញ្ហាទឹកជំនន់ នឹងបញ្ហាប្រឈមនិងជម្ងឺកូវីដ-១៩។
ចំពោះបញ្ហាប្រឈម៣ដែលបានលើកឡើងនេះលោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ បញ្ហាទី១ គឺបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុនស៊ីន ទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រសួងមហាផ្ទៃបានសម្រេច បញ្ចេញនូវកម្លាំងចម្រុះ ដើម្បីធ្វើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការនៃការប្រមូលសំរាមនេះ រហូតយើងទទួលបាន លទ្ធផល ជោគជ័យ ដោយក្នុងមួយថ្ងៃ យើងអាចប្រមូលសំរាមបានរហូតដល់៣ពាន់តោន។
ចំណែកបញ្ហាប្រឈមទី២នោះគឺបញ្ហាទឹកជំនន់ដែលបានជន់លិចរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ។ ប៉ុន្តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយទទួលបានជោគជ័យផងដែរដោយសារតែយើងបានប្រើប្រាស់នូវកម្លាំងសរុបមានទាំងកងកម្លាំងប្រដាប់អាវុធនិងកម្លាំងស៊ីវិលរួមសហការគ្នា ដោយបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយនឹងការផ្ដល់ជាស្បៀងអាហារ
ជូនពួកគាត់គ្រប់គ្រាន់ផងដែរ ។
ដោយឡែកចំពោះបញ្ហាប្រឈមទី៣នោះ គឺព្រឹត្តិកាលថ្ងៃទី០៣វិច្ឆិកា ដែលប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ យើងបានគ្រប់គ្រងបញ្ហាកូវីដ-១៩ នេះទទួលបានជោគជ័យ ដោយមិនបានធ្វើឱ្យរាលដាលដល់សហគមន៍នោះទេ ។
គួរបញ្ជាក់ផងដែរថា៖ ការចែកអំណោយជូនទៅដល់កម្លាំងសណ្ដាប់ធ្នាប់ទាំងពីរខណ្ឌខាងលើនេះ ក្នុងលោកម្លាំងសណ្តាប់ធ្នាប់ម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ី ជាមួយនឹងការចែកម៉ាស ជូនពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង