ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាបង្ហាញម៉ូត ប្រាសាទ ដាវីន នៅតែមានស្រស់ស្អាតមិនចាញ់កូន ធ្វើឲ្យមហាជន យល់ច្រលំស្មាន តែបងស្រីនាង

174

 

ភ្នំពេញ៖តារាសម្ដែង និងតារាបង្ហាញម៉ូតអ្នក នាង ប្រាសាទ ដាវីន ជាសិល្បការិនីមួយរូប មានឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ បើទោះបីជានាងមានស្វាមី និងកូនរួចក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាច្រើនចង់ដឹងពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងគ្រប់គ្នា បន្ទាប់ពីសម្រាលកូនរួច។
ជាក់ស្តែងនាពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពថ្មី បង្ហាញមុខមាត់ម្ដាយ ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើល សឹងតែមិនចង់ជឿគ្រប់គ្នាដោយមុខមាត់ និងរូបសម្រស់ម្ដាយនាង ពិតជាក្មេងខ្ចី ស្រស់ស្អាតតែម្ដង មិនតែប៉ុណ្ណោះ ការលេងខ្លួនក៏មានភាពទាន់សម័យ មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។ ក្នុងនោះដែរ បើមើលទៅលើស្បែកមុខរបស់ម្ដាយតារារូបនេះ បើទោះបីមានវ័យជ្រេបន្តិចមែន តែនៅតឹងណែនមិនមានស្នាមជ្រាវជ្រួញនោះទេ។
សូមបញ្ជាក់ថា៖ ទស្សនិកជនជាច្រើន ក៏ធ្លាប់បានឃើញមុខមាត់អ្នកនាង ប្រាសាទ ដាវីន មានសម្រស់ស្រស់សោភា គួរឲ្យទាក់ ទាញ តែពេលដែលនាងបង្ហាញមុខមាត់ម្ដាយរួច ទើបដឹងថា នាងមានសម្រស់កាត់ទៅរកម្ដាយខ្លាំងតែម្ដង។ ជាពិសេស ពេលថតក្បែរគ្នាបែបនេះទៅពិតជាមានមុខមាត់ស្រដៀងគ្នា ហើយនៅក្មេងមិនចាញ់គ្នាប៉ុន្មានឡើយ​ បើសិនជាអ្នកមិនដឹងស្មានតែអ្នកទាំងពីរជាបងប្អូនបង្កើតថែមទៀតផង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង