ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរស​វ័យ ២៨​ឆ្នាំ​ម្នាក់​ ដែលរំលោភស្រ្តីម្នាក់ ​​រត់គេចខ្លួន​ពី​មូលដ្ឋាន​០៥ កន្លងមកហើយ​នៅ តែ​គេច​មិន​រួច​ទៀត

100

​បាត់ដំបង ៖ បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​ដែលមាន​ភរិយា​រួចហើយ តែ​បាន​ឆ្លៀត​ប្រព្រឹត្តិ​សកម្មភាព​ចាប់រំលោភ​ស្ត្រី ជា​ជនរងគ្រោះ​អាយុ​ច្រើនជាង​ខ្លួន​៧​ឆ្នាំ កាលពី​រាត្រី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ នៅ​ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នោះបាន​បញ្ជាក់​តាមរយៈ​ទឹកមុខ​និង​សកម្មភាព នា​ប៉ុន្មាន​ខែ​កន្លងមកនេះ​ថា កុំ​ចេះតែ​ចង់ ហើយ កុំ​ចេះតែ​ហ៊ាន​បើទោះបីជា​រំលោភ​គេ​បានសម្រេច​មែន តែ​មិន​ស្រួល​ដូច​ការ​គឹ​ត​នោះទេ ព្រោះ​ត្រូវ​រត់គេចខ្លួន​ពី​មូលដ្ឋាន​០៥ កន្លងមកហើយ​នៅ តែ​គេច​មិន​រួច​ទៀត ។​

​តាម​សេចក្តីរាយការណ៍​ពី​អធិការនគរបាល​ស្រុក​សំពៅ​លូន លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង ១៧ និង​៥៥​នាទី កម្លាំង​នគរបាល​របស់លោក បាន​អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក ឈឺ​ន សុ​ផុន ដោយ​ឱ្យឈ្មោះ សុ​ត វ៉ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​បុរស​ខាងលើនេះ​គឺជា​ជនសង្ស័យ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ជ​.​ន អាយុ ៣៥​ឆ្នាំ កាលពី​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ​២០២០​បានសម្រេច​នា​វេលា​ម៉ោង ២៣​និង​០០​នាទី​។​

​លោក​វរសេនីយ៍ឯក ប៊​ន វណ្ណា​រ៉ា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែល​ការិយាល័យ​ជំនាញ​ទទួល​បទបញ្ជា​ពី​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏​ដូច​លោកស្រី​ឧ​ត្ត​ម សេនីយ៍​ត្រី រស់ ជីវី ជា​ស្នងការរង​ទទួល​ផែន​ជំនាញ​រួចមក លោក​បានធ្វើការ​ស្រាវជ្រាវ​ចំពោះ​ករណីនេះ ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន រហូត​ប្រមូលបាន​ឯកសារ​គ្រប់គ្រាន់​ក៏បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។ នៅក្នុង​ពេ​អនុវត្ត​ជនសង្ស័យ​រូបនេះ​បានគេច​ខ្លួន បាត់​ពី​មូលដ្ឋាន​រហូតមក​ទើបតែ​នៅ​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ​នគរបាល​រកឃើញ​ចំណុច​លាក់ខ្លួន​នៅក្នុង​ព្រៃ​ហើយ បាន​ចាត់ការ​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។

​លោក​បន្តថា នា​ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០២០ នេះ​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​៕​

អត្ថបទដែលជាប់ទាក់ទង