ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ប្រធានាធិបតី​លោក​ Donald​ Trump​ ដែល​ជិត​ផុត​អណ​ត្តិ​ មិន​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​G7​ទេ​

129

 ប្រធានាធិបតី​លោក​ Donald​ Trump​ ដែល​ជិត​ផុត​អណ​ត្តិ​ មិន​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​G7​ទេ​ បន្ទាប់​ពី​បាន​លុប​ចោលការ​ប្រជុំ​មួយ​កាលពី​ខែមិថុនា​ ដោយសារ​តែ​ការ​រីក​រាតត្បាត​នៃ​មេរោគ​កូ​វីដ-​១៩​។​

​ការទូត​មួយ​ និង​ប្រភព​បួន​ទៀត​ដែល​ជិត​ស្និ​ទ​នឹង​បញ្ហា​នេះ​បាន​និយាយ​ថា​ ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​បដិសេធ​ជ័យ​ជំនះ​របស់​លោក​ Joe​ Biden​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ០៣​ ខែវិច្ឆិកា​ មិន​ទាន់​បាន​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​អំពី​ការ​រៀបចំ​កិច្ចប្រជុំ​នៅឡើយ​ទេ​ ប៉ុន្ដែ​ជិត​អស់​ពេលវេលា​ហើយ​ដើម្បី​រៀបចំ​ផែនការ​ សំរាប់​កិច្ចប្រជុំ​កំពូល​នេះ​មុន​ពេល​ដែល​លោក​ត្រូវ​ផ្ទេរអំណាច​នៅ​ថ្ងៃ​ទី​២០​ ខែមករា​។​

​ប្រភព​ការទូត​ចំនួន​ ៣​ បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​ Trump​ មិន​ទាន់​ផ្សព្វផ្សាយ​ណាមួយ​ពី​កាលបរិច្ឆេទ​ ឬ​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​កំពូល​G7​ដែល​អាច​ធ្វើ​ឡើង​នោះ​។​

​ប្រភព​មួយ​បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​តែ​អាច​ធ្វើ​បាន​ តែ​មិន​ទាន់​មានការ​ងារ​រៀបចំ​ជា​សេចក្តីថ្លែងការណ៍​រួម​ ដែល​ជា​ការងារ​ត្រូវការ​ពេលវេលា​ជា​ច្រើន​ខែ​៕

អត្ថបទដែលជាប់ទាក់ទង