ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ​ហើយ បើកវិញ មន្ទីរសម្រាកព្យាបាល លី ស្រីវីណា

79

​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី វី ណា បានប្រកាសថា នឹង​ចាប់ផ្តើម​បើកទទួល​អ្នកជំងឺ​ឡើងវិញ​ចាប់ពី ម៉ោង ៣ រសៀល ថ្ងៃទី​២០ វិច្ឆិកា ២០២០ ។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី វី ណា ដែល​ត្រូវបាន​គេ​ចែកចាយ​បន្ត​គ្នា​នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៩ វិច្ឆិកា ២០២០ នេះ ។

គ្លីនិក « លី ស្រី វី ណា » បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ក្រសួងសុខាភិបាល ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ហើយ ។ គ្លីនិក​ខាងលើ ត្រូវបាន​ក្រសួងសុខាភិបាល សម្រេច​បិទ​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ២០២០ ដោយ​សំអាងថា គ្លីនិក លី ស្រី​វី​ណា ពុំមាន​លក្ខណៈសម្បត្តិ គ្រប់គ្រាន់​ក្នុង​ការផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺ បន្ទាប់ពី​លោក​មេធាវី ទេព ពៅ បានទទួល​មរណភាព ដោយ​គាំងបេះដូង​នៅក្នុង​គ្លីនិក​នេះ កាលពី​ថ្ងៃទី​២៩ តុលា កន្លងទៅ ។

ជុំវិញ​ការប្រកាស​របស់​គ្លីនិក​ខាងលើ​នេះដែរ នៅ​ល្ងាច​ថ្ងៃទី​១៩ វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក ឱ វណ្ណឌី​ន​បាន​ថ្លែងថា “​ក្រសួងសុខាភិបាល បានអនុញ្ញាត​មែន ដោយសារ​បាន​គោរព​តាម​ការកំណត់​បម្រើ​តែ​សេវា​ប​ថម និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ត្រួតពិនិត្យ​និង​ឯកភាព​ដែរ​”​៕

អត្ថបទដែលជាប់ទាក់ទង