ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីព្រឹត្តិការណ៍៣វិច្ឆិការ បានកន្លងផុត តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅតែបន្តដូចជាផ្សារបឹងកេងកងនិងនៅតាមទីផ្សារនានា ក្នុងរាជធានីភ្នំពេញ

140

ភ្នំពេញ៖ បើទោះបីព្រឹទ្ធកាល៣វិច្ឆិការបានកន្លងផុត ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ១៩ អាជ្ញាធរនៅតែបន្ត ដូចជាក្នុងផ្សារបឹងកេងកងនិងនៅតាមទីផ្សារនានានៅរាជធានីភ្នំពេញ ដោយអនុវត្ត វិធានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

  ជាក់ស្តែងសំរាប់ព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ នេះគណៈកម្មការផ្សារបឹងកេងកង ខណ្ឌបឹងកេងកង បានបន្តដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាសជូនបងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលត្រូវចេញ ចូលផ្សារនេះ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ១៩

  លោកឯក និមល ប្រធានគណៈកម្មការផ្សារនបឹងកេងកងបានមានប្រសាសន៍ថា នៅពេលថ្មីៗនេះម៉ាសដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ឲ្យមកគណៈកម្មការផ្សារបឹងកេងកងចំនួន១២០០ម៉ាស ហើយម៉ាសទាំងនេះ យើងបានចែកជូនបងប្អូនអាជីវករនៅក្នុងផ្សារអស់ហើយ

   លោកបន្តថា រាល់ថ្ងៃនេះយើងបានដាក់អាកុលនៅតាមច្រកចេញចូលចំនួន១៣ច្រក និងវាស់កំដៅនៅតាមច្រកធំៗចំនួន៣ច្រក ជាមួយនិងការចែកម៉ាសជូនអាជីវករ ពិសេសចែកជូនបងប្អូនម៉ូតូឌុបនិងរឺម៉កកង់បីនិងផ្សព្វផ្សាយតាមមីក្រូស្តីពីការបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំណែកការធ្វើអនាម័យបរិស្ថាននិងការរៀបចំសណ្តាប់ធ្នាប់ក៏បានធ្វើឡើងជាប្រចាំផងដែរ ដែលធ្វើអោយតួផ្សារទាំងមូលមានអនាម័យបរិស្ថាននិងសណ្តាប់ធ្នាប់ល្អប្រសើរ

 

អត្ថបទដែលជាប់ទាក់ទង