ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ ឡាន​បើក​បុក​សន្លប់​ធំ នៅ​ស្រុក​ស្អាង​

74

 

​កណ្ដាល​៖​សមត្ថកិច្ច​ប៉ូលិស​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​និង​ខូចខាត​ម៉ូតូ ០១​គ្រឿង​ផងដែរ​។​
ករណីនេះ​កើតឡើង​នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២១ (​ខាងជើង​ផ្សារ​ស្អាង​ខាងជើង​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

សមត្ថកិច្ច​បន្តទៀតថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​កើតហេតុ ខាងលើ​នោះ​មានឈ្មោះ​ប៉ែន ធី​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រួយ​ស្លែង ឃុំ​គី​រី ស្រុក​គីរីវង់ ខេត្តតាកែវ បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ គ្មាន​ពាក់​ផ្លាកលេខ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​(​តាខ្មៅ​-​ជ្រៃ​ធំ​) លុះ​ពេលធ្វើ​ដំណើរ​មកដល់​កន្លែង​កើតហេតុ ក៏មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល​1AE-5568 បើកបរ​ដោយ​ឈ្មោះ ហេង សំអុល ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ដដែល​កំពុងបើក​ក្នុងទិសដៅ​ស្របគ្នា (​ពី​ជើង​មក​ត្បូង​) បណ្ដាលអោយ​ដួល​រងរបួស​ធ្ងន់ ។ បន្ទាប់ពី​បានទទួល​ពត៌មាន​សម​ត្ថ​កិច្ច​យើង​បាន​ចុះមក​ពិនិត្យ និង​វាស់វែង​កន្លែងកើតហេតុ ហើយ​បាន​ដកហូតយក​វត្ថុតាង​ទាំងពីរ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់ ។ ចំណែក​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។​

តាម​ការសន្និដ្ឋាន​បឋម ករណីនេះ​បណ្ដាលមកពី​អ្នកបើក​ម៉ូតូ​បើក​មិន​ប្រកាន់​ស្ដាំ ឬ​គន្លង​ផ្លូវ​របស់ខ្លួន មានការ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៕​

អត្ថបទដែលជាប់ទាក់ទង