ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូងនិងភូមិកប់ស្រូវតូច សង្កាត់គោករការ

22

ទោះបី​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​បិទ​បញ្ចប់​ក៏ពិតមែន ប៉ុន្តែ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​–១៩ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​បន្តធ្វើ

ភ្នំពេញ​៖ ទោះបី​ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​បិទ​បញ្ចប់​ក៏ពិតមែន ប៉ុន្តែ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​–១៩ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​បន្តធ្វើ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ធ្វើយ៉ាងណា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩​នេះ ដោយសារ​ថា យើង​អាច​ភ្លេច​កូ​វីដ​–១៩ តែ​កូ​វីដ​–១៩​មិនបាន​ភ្លេច​យើង​នោះទេ​។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០ នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ជា ស៊ីណា ឃួ​ង ស្រេង​បាន​ចុះ​ចែក​ម៉ាស​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជូន​ប្រជាពលរដ្ឋ​ដល់​តាម​ខ្នង​ផ្ទះ​នៅក្នុង​សហគមន៍​ក្រីក្រ ភូមិ​អណ្តូង​និង​ភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​–១៩ ។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ម៉ាស​នេះ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ម៉ាស​ដែល​អាច​បោក​ទឹកបាន ហើយ​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង​ក៏បាន​ណែ​នាំអោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​មាន​អនាម័យ សំអាត​ខ្លួនប្រាណ ពិសេស​គឺ​ការ​លាងដៃ​និង​សាប៊ូ ជែ​ល និង​ពាក់​ម៉ាស​ជាប្រចាំ ។ លោក​ថា ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ តែ​វិធាន​ការបង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​–១៩​ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ គឺ​នៅតែ​បន្តធ្វើ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ធ្វើយ៉ាងណា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​–១៩​នេះ ដោយសារ​ថា យើង​អាច​ភ្លេច​កូ​វីដ​–១៩ តែ​កូ​វីដ​–១៩ មិនបាន​ភ្លេច​យើង​នោះទេ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង