ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យចូលខ្លួន ឧត្តមសេនីយ៍យោធាម្នាក់ ករណី «ឆបោក និងចេញសែកស្អុយ»

8

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ សៅ ប៊ុន​ហ៊ួ​រ ដែល​ជាប់ចោទ​ពីបទ «​ឆបោក និង​ចេញ​សែក​ស្អុយ​»​ត្រូវ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​តាម​ចាប់ខ្លួន ។​

​បើតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក​ព្រះរាជអាជ្ញា ច្រឹង ខ្មៅ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បញ្ជា​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​ហ៊ួ​រ អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ៣៧៩​បេ ផ្លូវ​លេខ​២៧ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​បាន​មុន​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សួរនាំ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ ពីបទ ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បណ្តឹង​របស់​ឈ្មោះ ឌី ក្តឹប ។ បន្ថែម​ពីនេះ ដីកា​ក៏បាន​អនុញ្ញាត​ឲ្យ​មន្ដ្រីនគរបាល​យុត្តិធម៌ ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​បុគ្គល​នោះ​ឲ្យ​ចូល​បង្ហាញខ្លួន​បាន​៕​

អត្ថបទដែលជាប់ទាក់ទង