ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្លាប់​១​នាក់ ,​របួសធ្ងន់​១​នាក់ ក្នុងគ្រោះថ្នាក់រថយន្ត​ក្រឡាប់ចុះ​ចំណោទ​ត្រង់ចំណុច​ផ្លូវ​កោង​ដាច់​ហ្វ្រាំង​

47

​កោះកុង​៖ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨​និង​២៣​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១​លើក​បង្កឡើង​ដោយ​ខ្លួនឯង លើផ្លូវ​ជាតិ​លេខ ៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨-១២៩ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង បណ្តាលមកពី​បើក​លឿន​ចុះ​ចំណោទ​ត្រង់ចំណុច​ផ្លូវ​កោង ដាច់​ហ្វ្រាំង ក្រឡាប​ធ្លាក់​កាវ​ផ្លូវ រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ​រថយន្តស្ទូច ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 3A-1158 អ្នក​បើ​បរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់​គេចខ្លួនបាត់​) រួម​ដំណើ​ចំនួន​ចំនួន ៤​នាក់ ស្លាប់ ១​នាក់ ប្រុស របួសធ្ងន់ ២​នាក់​ប្រុស​(​មិនទាន​ស្គាល់​អត្តសញ្ញាណ​)​។​

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​តៃ​ក្រោម ចុះ​អន្តរាគមន៍​កំពុង​ជួ​យស​ង្ក្រោះ​ជនរងគ្រោះ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង និង​សាកសព​ជនរងគ្រោះ​កំពុង​រង់ចាំ​បង​ប្អួ​ន​សាច់ញាតិ ធ្វើ​កំណត់ហេតុ​ប្រគល់​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ​៕

អត្ថបទដែលជាប់ទាក់ទង