ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកខ្លាំងចុងក្រោយ ដែលឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

97

ភ្នំពេញ៖យ៉ន ពិសីក្លិបសាលវ័ន្ដកីឡា គឺជាអ្នកខ្លាំងចុងក្រោយ ដែលប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិ
ការណ៍TV5 Boxing Knock-Out Sesrie by Cell Cardនៅក្នុងការប្រកួតវគ្គជម្រុះជុំទី២នាយប់ថ្ងៃទី២១វិច្ឆិកា ។

ពិសីបានយកឈ្នះអ្នកប្រដាល់សាន់ សំអុនក្លិបអារុណរះកីឡាដោយពិន្ទុដាច់តែម្ដង។ការប្រកួតដែលមានចំនួនតែ៣ទឹកនោះចៅ
ក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យយ៉ន ពិសីឈ្នះទាំង៥រូបតែម្ដង ។

តាមពិតអ្នកប្រដាល់ទាំង២រូបនេះពិសីស្គាល់សង្វៀនប្រដាល់មុនសំអុនយូរ
ណាស់តែនៅក្នុងការប្រកួតនរណាក៏ជឿថាសំអុនមានឧិកាសច្រើនដើម្បីផ្ដួលពិសីព្រោះគេជាអ្នកប្រដាល់មួយរូបដែលមានកណ្ដាប់ដៃធ្ងន់
អស្ចារ្យណាស់ ។

ស្ថានភាពនៅក្នុងការប្រកួតសំអុនបែរជាបញ្ចេញអាវុធមិនរួចទៅវិញជាហេតុធ្វើឲ្យពិសីមានឧិកាសកាន់តែច្រើនក្នុងការវាយលុកនោះ ។សំអុនក្លាយជាអ្នកការពារ ឯ ពិសីវាយប្រហាររហូត តែទោះជាយ៉ាងណាក៏ពួកគេ ប្រកួតគ្នារហូតដល់ចប់ទឹកទី៣ ។
សាន់ សំអុនដែលកាលពីប្រកួតវគ្គជម្រុះជុំទី១ ឈ្នះផានផាន់ណាត់ក្លិបទ័ពឆ័ត្រតយោង៩១១មុនស្នូរជួឮងបញ្ចប់ទឹកទី៣នោះបាត់បង់ឱកាសទើប ទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ចំពោះយ៉ន ពិសីគេពិតជាអ្នកខ្លាំងចុងក្រោយ ដែលប្រជែងបានកៅអីសម្រាប់
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ជើងខ្លាំង៤រូបដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះមានធន អៀងឡៃ ក្លិបកងយោធពលខេមរភូមិន្ទ រិន ដេវីដក្លិបនាគ
រាសជចតុមុខ ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ និង យ៉ន ពិសីក្លិបសាលវ័ន្ដកីឡា ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះធា នុរាជក្លិបម្កុដរាជសីហ៍ដែលមានរហស្សនាមថាអ្នកលេងជើងកន្ត្រៃហោះនោះត្រូវអ្នកប្រដាល់យ៉ុន ដារ័ត្នក្លិបតាឡីដំរីមានរិទ្ធទាត់ឲ្យខូចជើងមិនអាចបន្តការប្រកួតបានទៀតនៅត្រឹមទឹកទី២ប៉ុណ្ណោះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ រាជ ចាញ់ប្រៀបរ័ត្នតាំង ពីដើមទឹកទី១មកម្ល៉េះគឺគ្រាន់ស្នូរជួងនៃ
ការចាប់ផ្ដើមទឹកទី១២បន្លឺឡើងមិនបានប៉ុន្មានផងធា នុរាជមានបញ្ហាជើងហើយត្រូវអាជ្ញាកណ្ដាលរាប់៨បាត់ទៅហើយ ។ដោយមើលឃើញ
ពីចំណុចខ្សោយរបស់ធា នុរាជបែបនេះដារ័ត្ន បន្តវាយប្រហារលើជើងក្រោមរហូត ។
មកដល់ទឹកទី២ធា នុរាជក៏កាន់តែវេទនា ក្នុងខណៈដែលដារ័ត្នវាយលុកកាន់តែខ្លាំង ។តីបំផុតអ្នកប្រដាល់ជើងកន្ត្រៃហោះរូបនេះ
មិនអាចបន្តការប្រកួតបានទៀតឡើយ ។
ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ ទបានប្រើកែងផ្ដួលអ្នកប្រដាល់នូវ សុខទីក្លិបតាឡីដំរីមានរិទ្ធបណ្ដាលឲ្យសន្លប់ធំមុនស្នូរ
ជួងបញ្ចប់ទឹកទី២ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។រ៉ា រ៉យ៉ាក្លិបអេភូថងកីឡា ត្រូវអ្នកប្រដាល់សឺន ថៃសាន់ ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺអុកមួយជង្គង់បណ្ដាលឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤ ៕

អត្ថបទដែលជាប់ទាក់ទង