ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្រវឹងជោក បើកបុកសន្តិសុខ​ពីរ​នាក់​ជា​គូ​ដណ្តឹង​ ​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់​

46

​ភ្នំពេញ​៖អាសូរ​ណាស់​យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជា​គូ​ដណ្តឹង​ជិត​រៀបការ​ត្រូវបាន​រថយន្ត​បើក​មក​បុក​ដើម​ស្វាយ​បាក់​មួយ​ដើម​រួច​ជ្រុល​ទៅបុក​ចំ​កន្លែង​ដែល​ពួកគាត់​កំពុងតែ​ដេក​យាម​នៅមុខ​សំ​យ៉ាប​ផ្ទះ​ក្រុមហ៊ុន ផាស ស្អាប់​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ទៀត រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០ នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ទី ២១ ខែវិច្ឆិកា​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ ក្នុង​សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ប្រុស​ស្រី​ពីរ​នាក់​ត្រូវជា​គូ​ដណ្តឹង​បាន​បម្រើ​ការងារ​ជា​សន្តិសុខ​ដេក​យាម​នៅ​សំ​យ៉ាប​មុខ​ក្រុមហ៊ុន​ផាស ស្អាប់ ខណៈពេលដែល​មេឃ​កំពុងតែ​ភ្លៀង​ធ្លាក់ ស្រាប់តែ​មួយសន្ទុះ​មក​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​កាមរី​ហាយ​ព្រី​ត​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AT 7334 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត មក​លិច​ក្នុង​ល្បឿន​មកដល់​ផ្លូវ​កោង​មិន​បង្អង់​ក៏​បួង​ចង្កូត​មិន​ផុត​ទៅបុក​ដើម​ស្វាយ​បាក់​មួយ​ដើម​រួច​ជ្រុល​ទៅបុក​សន្តិសុខ​ប្រុស​ស្រី​ពី​នាក់​ត្រូវជា​គូ​ដណ្តឹង​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​រីឯ​ស្ត្រី​ម្នាក់ទៀត​ត្រូវបញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ចំណែកឯ​ជនបង្ក ម្ចាស់​រថយន្ត​វិញ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​អ្នកស្លាប់​មានឈ្មោះ សៀក​ជោគជ័យ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​ជា​សន្តិសុខ ក្រុមហ៊ុន ផាស​ស្អាប់ មាន​ស្រុកកំណើត នៅ​ភូមិ ទន្លេ​ជ្រៃ ស្រុក​ពារាំង ខេត្តព្រៃវែង​។​
​ចំណែក​នាក់​រងរបួស​ត្រូវជា​គូ​ដណ្តឹង មានឈ្មោះ សុខ គ​ន្ធា ភេទ​ស្រី អាយុ​១៩ ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តក្រចេះ​។​

 

អត្ថបទដែលជាប់ទាក់ទង