ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយសារ បើកបរល្បឿនលឿនត្រង់ចំនុចផ្លូវកោង រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ

53

កោះកុង៖ នៅយប់ថ្ងៃទី២១១ ខែវិច្ឆិកាឆ្នាំ២០២០ នាវេលាម៉ោង១០:៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១លើក លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ស្ថិតក្នុង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករឡើងដោយខ្លួនឯង បណ្តាលមកពីបើកបរល្បឿនលឿនត្រង់ចំនុចផ្លូវកោង​ រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ។

រថយន្តបង្កម៉ាក​ FORD ពណ៌ស ពាក់ស្លាកលេខ រដ្ឋ​ ០៧.២-០២១៦ អ្នកបើកបររថយន្តឈ្មោះ មុត បូរី ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង​ (ស្លាប់នៅកន្លែងកើតហេតុ) ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បា​នចុះអន្តរាគមន៍ និងទំនាក់ទំនង ទៅសាច់ញាតិជនរងគ្រោះ​ ដេីម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​។

អត្ថបទដែលជាប់ទាក់ទង