ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​បាល់ទាត់​មិត្តភាព​ ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​លើក​ទី​៣ អបអរសាទរ​ខួប​លើក​ទី​៤២​ទិវា​ជ័យជម្នះ​៧​មករា​

84

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការប្រកួត​បាល់ទាត់​មិត្តភាព ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា លើក​ទី​៣ អបអរសាទរ ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មករា ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ មិត្តភាព​អបអរសាទរ​ខួប​១០ នៃ​ក្លិប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន នា​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ ចូលរួម​ពិធី​បើក​ជា​ផ្លូវការ ពី​សំណាក់​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន និង​លោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​លោក អ៊ុក សំណាង អនុប្រធាន​ក្លិប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​បាល់ទាត់​មិត្តភាព ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​នេះ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​២០១៥ និង​បានរៀបចំ​ចំនួន​២ លើក​រួចមកហើយ ដោយមាន​ការ​ច​ង្អុ​រ​បង្ហាញ​ពី​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា អនុប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ស្ថាបនិក​ក្លឹប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន ។​

​លោក​បាន​បន្តថា ការប្រកួត​ន​ជ​ក្នុង​គោលបំណង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ក៏ដូចជា​កៀងគរ​នូវ​មន្ត្រីរាជការ និង​បងៗ​ពូ​ដែលមាន​វ័យ​ចំណាស់​នៅ​គ្រប់​វិស័យ ឲ្យ​ចូលរួម​លេង​កីឡា​ជា​គំរូ​ដ៏​ល្អ ដល់​យុវជន ឲ្យ​ចូលរួម​ក្នុង​គ្រប់​ទម្រង់​កីឡា​ជា​ផ្នែក​មួយ អាចជួយ​ដល់​យុវជន​គ្រប់​មជ្ឈដ្ឋាន ចេញ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ ផ្សេងៗ​បាន និង​ពង្រឹង​សុខភាព បង្កើត​មិត្តភាព ក៏ដូចជា​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា និង​អាច​ពង្រឹង​នូវ​ចំណង​សាមគ្គីភាព​រវាង​ក្រុម​កីឡាករ​វ័យ​ចំណាស់ នៃ​ស្ថាប័ន​នានា ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នឹង​គ្នា​ឡើង​ទ្វេ​រដង ព្រោះ​កីឡា ជា​ប្រភព​យ៉ាងពិត​ប្រាកដ នាំមក​នូវ “​សុខភាព មិត្តភាព សាមគ្គីភាព និង​សន្តិ​៣​ព​” ក្រោម​ម្លប់​សន្តិភាព​ពិតប្រាកដ​ក្នុងសម័យ​តេ​ជោ​។

​មានន័យថា កម្មវិធី​នេះ ខកខាន​រៀបចំ​អស់​រយៈពេល ៥​ឆ្នាំ​មកហើយ តែ​ដោយឡែក​ក្នុង​ពេលនេះ ដោយមាន​ភ័ព្វ សំណាង​ទទួល បានការ​គាំទ្រ​ដ៏​លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មការ មាន​ឪ​កាស​រៀបចំ​ជា​កម្មវិធី​ប្រកួត​មិត្តភាព ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​ឡើងវិញ ជា​លើក​ទី​៣ និង​រៀបចំ​ជាពិសេស ដើម្បី ចូលរួម​អបអរសាទរ ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មករា ព្រោះថា​យើងទាំងអស់គ្នា មាន​ឪ​កាស​ជួបជុំគ្នា​លេង​កីឡា បាល់ទាត់​ពង្រឹង​សុខភាព បង្កើត​មិត្តភាព រឹតចំណង​សាមគ្គីភាព ដោយ​គ្មាន​ការបារ​ម្មណ៍​ភ័យព្រួយ​ដូច​សព្វថ្ងៃនេះ គឺ​បានមក ពី បុព្វហេតុ​ចម្បង​នៃ​ថ្ងៃ​៧​មករា មានន័យថា មាន​ថ្ងៃ​៧​មករា ទើប​មាន​សន្តិភាព​ពេញបរិបូរណ៍ ដូច​សព្វថ្ងៃនេះ …​ជយោ​! ទិវា​ជ័យជម្នះ ៧​មករា ! អរគុណ​សន្តិភាព !

​សម្រាប់​ការប្រកួត​ខាងលើនេះ​មាន​ក្លិប​ចំនួន​៨​គឺ​ក្លិប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន ក្លិប​កីឡាបាល់ទាត់​មេធាវី​ទីប្រឹក្សា ក្លិប​កីឡាបាល់ទាត់​គ្រូ​វិទ្យាល័យ​ស៊ីវ​ត្ថិ ក្លិប​កីឡាបាល់ទាត់​វ័យ​ចំណាស់​ដើម្បី​សុខភាព និង​ក្លិប​កីឡាបាល់ទាត់​ឥន្ទ្រី​វ័យ​ចំណាស់ ក្លិប​កីឡាបាល់ទាត់​ទីស្តីការ​អ​.​យ​.​ក ក្លិប​កីឡាបាល់ទាត់ អ​.​យ​.​ក ខេត្ត និង​ក្លិប​កីឡាបាល់ទាត់​វ័យ​ចំណាស់​នគរបាល​ខណ្ឌមានជ័យ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបង្កើត ក្លិប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន ដោយ​ក្រោម​ការផ្តួចផ្តើម និង​គាំទ្រ​ដោយ​លោក ស៊ាន បូរ៉ា​ត និង​សូម​កោតសរសើរ​ចំពោះ​កីឡាករ​ទាំងអស់​ចូលរួម​ក្នុង​ក្លិប​បាល់ទាត់​នេះ​។ ការបង្កើត​មាន​គោល​ទិស​ពង្រឹង មិត្តភាព​ក៏ដូចជា​លើកកម្ពស់ នូវ​សុខភាព ផងដែរ ហើយ​តាមរយៈ​ការប្រកួត​រាល់​សប្តាហ៍ របស់​ក្លិប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន ពិតជា​នាំមក​នូវ​សាមគ្គីភាព ដោយសារ​ការប្រកួត​គោរព តាមច្បាប់​បាល់ទាត់​៕​

អត្ថបទដែលជាប់ទាក់ទង