ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លៀតយកថ្ងៃឈប់ សម្រាកការងាររដ្ឋជួបប្រជាពលរដ្ឋជួប ការលំបាក៥០គ្រួសារនៅឃុំត្បែងខ្ពស់

84

 

កំពង់ឆ្នាំង៖ឆ្លៀតយកថ្ងៃឈប់សម្រាកពីការងារកាលពីថ្ងៃទី ២១ ខែវិច្ឆិការ ឆ្នាំ ២០២០ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានរួមសាមគ្គីគ្នា ជាមួយថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សារឃុំ យុវជនឃុំ លោកស្រីមេភូមិ បាននាំសំភារះមួយចំនួនដូចជា ចាន ស្លាបព្រា ចានដែក ឆ្នាំង និងថវិការមួយចំនួនយកទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលជួបការលំបាកស្ថិតក្នុងភូមិ ស្រែសារ ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង។

លោកឈឹម សៅគីបានលើកឡើងថា៖ នេះជាការយកចិត្តទុក ដាក់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ចំពោះបងប្អូនប្រជាពលរដ្ឋជួបការ លំបាកខ្វះខាតជាបន្តបន្ទាប់កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង