ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាល​ចិន​ផ្តល់​សម្ភារ​និង​បរិក្ខារ កាត់បន្ថយ​ការបញ្ចេញ​កាបូន នៅក្នុង​ខេត្ត​ព្រះសីហនុ​

80

 

​ព្រះសីហនុ​៖​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បានទទួល​សម្ភារ​និង​បរិក្ខារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន ផ្តល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន រួមមានៈ ១- អំពូល​សូ​ឡា ចំនួន ២៨០០ គ្រឿង ២- អំពូល ផ្ទាំង​សូ​ឡា​ចំនួន​២០០​កំ​ប្លេ ៣- ម៉ូតូ​អគ្គិសនី​ចំនួន​២០០​គ្រឿង ។​

​ក្រោម​គម្រោង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ននេះ សម្ភារ​និង​បរិក្ខារ​ទាំងអស់ បាន​មកដល់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​រួចហើយ ហើយនឹង​ត្រូវ​បំពាក់​តាម​សាលារៀន និង​ទីសាធារណៈ​។ ជំនួយ​ជា​សម្ភារ​និង​បរិក្ខារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ខាងលើនេះ បានផ្តល់​ជូន​មក​ប្រទេស​កម្ពុជា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​សាកល្បង​បញ្ចេញ​កាបូន​តិច នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​កន្លងទៅ រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន ពង្រឹងសមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ដើម្បី​ភាព​សុ​ខុ​ដុមរ​មនា​បរិស្ថាន និង​កា​រស់នៅ​ដោយ​ចីរភាព​៕

អត្ថបទដែលជាប់ទាក់ទង