ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងបានប្រើប្រាស់ផ្លូវថ្មី៣ខ្សែ និងស្ពានឆ្លងកាត់ទន្លេ១ កន្លែង អាចនិងកើតឡើង ក្រោយរាជរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវ ឲ្យវិស័យឯកជនវិនិយោគ

561

ភ្នំពេញ៖ តាមការបញ្ជាក់ឲ្យដឹងពីលោកសូរ វិចទ័រ អ្នក សិក្សា បច្ចេកទេជំនាញផ្លូវថ្នល់ នៃក្រសួងសាធារណៈការ នឹងដឹកជញ្ជូន នៅថៃទី២៣វិច្ឆិកានេះថា៖ កម្ពុជា និងបានប្រើប្រាស់ផ្លូវថ្មី៣ខ្សែ និងស្ពានឆ្លងកាត់ទន្លេ១ កន្លែង អាចនិងកើតឡើង ក្រោយរាជរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវ ឲ្យវិស័យឯកជនវិនិយោគ ។

លោកបន្ដថា៖ទី១.ស្ពានភ្ជាប់ភ្នំពេញទៅតំបន់ស្វាយជ្រំ ប្រទេសកូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ហើយថា «តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយ សាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារ បច្ចេកទេស នៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង ដែលមិនទាន់អាច
បញ្ជាក់ ពីទីតាំង និងទំហំទឹក ប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដី នៃខណ្ឌជ្រោយចង្វារ ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ទី២ គម្រោងផ្លូវបាត់ដំបង-សៀមរាបគម្រោង សាងសង់ ផ្លូវជាតិថ្មីត ភ្ជាប់ពីខេត្តបាត់ដំបង ឆ្ពោះទៅ ខេត្តសៀមរាប ចម្ងាយ ៧២.១៥៤ ម៉ែត្រ ។ ផ្លូវនេះ មានផលប្រយោជន៍ ប្រមាណ៦៥ ភាគរយ ក្នុងការ ដឹកជញ្ជូន អ្នកដំណើរ និង ប្រមាណ៧០ ភាគរយ នៃការដឹកទំនិញហើយចំណេញទាំងពេលវេលា និង ចម្ងាយផ្លូវជិតជាងផ្លូវមុនជាង ១០០ គីឡូ ម៉ែត្រហើយចំណាយថវិកា តិចជាង ។ សម្រាប់ ទុនវិនិយោគ ចំនួន ទឹកប្រាក់ ២៨៨.៨៨០.០០០ ដុល្លារ ជាហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ សាធារណរដ្ឋ ប្រជាមានិតចិន ។ ឯការចំណាយដល់ផលប៉ះពាល់ គោលនយោ បាយជារបស់រាជរដ្ឋាភិបាល កម្ពុជា ។ ផែនការសាងសង់៤០ខែគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២៤ ។ទី៣.ផ្លូវក្រវាត់ក្រុងទី៤ ផ្លូវក្រវាត់ក្រុងទី៤នេះ ទំនងជាភ្ជាប់ផ្លូវជាតិលេខ៤១ ទៅផ្លូវជាតិលេខ៥១ ដែលធ្លាប់បានបង្ហាញលើគេហទំព័រក្រសួងសាធារណការរួចហើយ និងលើកយប្រធានបទនេះ នៅក្នុងកិច្ចប្រជុំឆាប់ៗនេះផងដែរ។
សូមបញ្ជាក់ថា៖ កាលពីសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានមានប្រសាសន៍ថា៖ផ្លូវក្រវ៉ាត់ក្រុងទី៤ត្រូវបានដាក់ ឱ្យធ្វើការសិក្សាហើយ គម្រោងនៃការសាងសង់ផ្លូវក្រ វ៉ាត់ក្រុងទី៤ កំពុងសិក្សាដោយក្រុមហ៊ុនចិននោះផងដែរ ។

លោកទេសរដ្ឋមន្រ្ដីក៏បានបន្ដទៀតថា ចំពោះទីតាំងលម្អិតពីគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ មិនទាន់បង្ហាញជាផ្លូវការនោះទេ ពីព្រោះខ្លាចអ្នករកស៊ីដីធ្លីឬប្រជាជនទិញដីទុក ដែលបណ្ដាលឱ្យដីធ្លីនៅតាមតំបន់ទាំង នោះ ឡើងថ្លៃ ហើយផ្ដល់ផលពិបាកដល់រាជរដ្ឋា ភិបាលក្នុងសាងសង់ ឬមានបញ្ហាជាមួយម្ចាស់ដី ត្រូវដោះស្រាយ លើសថវិកាដែលដូច ការគ្រោងទុកដូចគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣។
ទី៤-ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគម្រោង សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះមានប្រវែងប្រមាណ ១៦០គីឡូវម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងសាងសង់។គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមាន៣ជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផល ប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំង៣នេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុ ពីក្រុមហ៊ុននៅពាក់ កណ្ដាលកាលពី ខែតុលាខែវិច្ឆិកានិងធ្នូឆ្នាំ២០២០នេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត ៕.សំរិត

 

អត្ថបទដែលជាប់ទាក់ទង