ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ា​ត់ ចំរើន ៖ ការផ្សព្វផ្សាយ​កីឡា​អូឡាំពិក​បណ្តុះ​ស្មារតី ឲ្យ​យល់​ពី​គុណ​តម្លៃ នៃ​សម្រាប់​សមត្ថភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​

83

 

​ខេត្តកណ្តាល​៖​នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ក្រុមការងារ​របស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ចុះ​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក (Olympic Values Education Programme)​លើក​ទី​៤ និង​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល​។​

​ឳ​កាស​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023​ដោយ​អញ្ជើញ​ចូលរួម​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ពៅ វណ្ណា ប្រធានការិយាល័យ​កីឡា​របស់​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល និង​នាយក​សាលា ព្រមទាំង​សិស្សានុសិស្ស​ចំនួន​៥០​នាក់​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ការផ្សព្វផ្សាយ​អប់រំ​គុណ​តម្លៃ​អូឡាំពិក​ផ្តោតលើ​យុវជន សិស្ស​និស្សិត​តាម​គ្រឹះស្ថានសិក្សា​នានា យើង​បានចាប់ផ្តើម​ការផ្សព្វផ្សាយ​ស្មារតី​កីឡា​អូឡាំពិក​ដែល​ហៅថា “​ឧ​ត្ត​ម​គតិ​អូឡាំពិក​” ការងារ​ធ្វើ​កន្លងមក​នោះ គឺ​អប់រំ​ដល់​សិស្ស និស្សិត​រាប់រយ​រាប់ពាន់នាក់​ទាំំ​ង​៤​លើក​នៅ​កន្លែង​ខុសៗ​គ្នា ដើម្បី​ពង្រឹងស្មារតី​ឲ្យ​យល់​ពី​គុណ​តម្លៃ​នៃ​ជីវិត និង​កីឡា​ធ្វើជា​មូល​ដ្នា​ន​សម្រាប់​សមត្ថភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​៕​

អត្ថបទដែលជាប់ទាក់ទង