ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងរត់ភ្លើងគប់ស៊ីហ្គេម ក្នុងអម្លុងខែកុម្ភៈ ឆ្នាំ២០២៣

95

ភ្នំពេញៈឆ្នាំ២០២៣គឺជាឆ្នាំដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ដែលគោលការណ៍សំខាន់សម្រាប់ព្រឹត្តិការណ៍នេះ គឺរត់ភ្លើងគប់កាត់ប្រទេសជា សមាជិកទាំង១១ដោយបញ្ចប់នៅពេលពិធីប្រារព្ធបើកជាផ្លូវការ ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម
ឆ្នាំ២០២៣ថាការប្រកួតកីឡាអូឡាំពិកគឺគេទៅយកភ្លើងអាទិទេពនាភ្នំអូឡាំព្យ៉ាដប្រទេសក្រិចដោយឡែកសម្រាប់ស៊ីហ្គេមដែលកម្ពុជាធ្វើជា
ម្ចាស់ផ្ទះនោះគឺព្រះមហាក្សត្រជាអ្នកប្រទានភ្លើងឲ្យដែលការប្រទានភ្លើងនេះនឹងរៀបចំនៅប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភ័ណ្ឌរបស់កម្ពុជា ។

ការរត់ភ្លើងគប់នេះកម្ពុជានឹងចាប់ផ្ដើមក្នុងអម្លុងខែកុម្ភៈឆ្នាំ២០២៣ ២០២៣ ។ភ្លើងនេះនឹងត្រូវរក្សាទុកមិនឲ្យរលត់រហូតបញ្ចប់ការ
ប្រកួតស៊ីហ្គេម ។បន្ទាប់ព្រះមហាក្សត្រប្រទានហើយនោះភ្លើងគប់នេះនឹងត្រូវរក្សាឲ្យល្អហើយដឹកតាមយន្តហោះឆ្ពោះទៅបណ្ដាប្រទេសអាស៊ានទាំង១១ ។

នៅក្នុងបណ្ដាប្រទេសអាស៊ានអគ្គរាជទូតខ្មែរដែលប្រចាំនៅទីនោះនឹងចូលរួមរត់ហែរគប់ភ្លើងកាត់តាមបណ្ដាប្រទេសអាស៊ានដែល
មាននិវេសនដ្ឋាននៅទីនោះ ។ប្រទេសឡាវគឺជាប្រទេសចុងក្រោយដែលកម្ពុជាត្រូវរត់ឆ្លងកាត់ទីនោះប៉ាក់សេចូលមកកាន់ប្រទេសកម្ពុជា
វិញ ។
ក្រោយពេលឆ្លងដែនចូលមកកម្ពុជាវិញនោះក្បួនរត់ភ្លើងគប់នេះនឹងបន្តរត់កាត់តាមបណ្ដាខេត្តនានាជុំវីបឹងទន្លេសាបរួចទើបបន្ត រត់មកកាន់រាជធានីភ្នំពេញនឹង ចូលទៅកាន់កន្លែងប្រារព្ធពិធីបើកការប្រកួតស៊ីហ្គេមជាផ្លូវការ ។

ការរត់ភ្លើងគប់នេះគឺធ្វើយ៉ាងណាឲ្យចូលមក
ដល់កន្លែងប្រារព្ធពិធីបើកចំពេលពិធីចាប់ផ្ដើមតែម្ដង ។
សូមបញ្ជាក់ថាអ្នកដែលចូលរួមរត់ក្នុងពិធីនេះមានកីឡាករ កីឡាការិនីដែលមានស្នាដៃ គ្រូបង្វឹក មន្ត្រីដឹកនាំកីឡាដែលមានស្នាដៃ
និងបណព្ដាអ្នកដែលមានគុណសម្បត្តិក្នុងវិស័យកីឡាដទៃទៀត ៕

អត្ថបទដែលជាប់ទាក់ទង