ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះកំប៉ុងហ្គាសឆេះបន្ទប់ជួល ស្លាប់បុរសម្នាក់ និងឆេះម៉ូតូអស់មួយគ្រឿង

40

ភ្នំពេញ÷រន្ធត់ណាស់បុរសម្នាក់ត្រូវបានផ្ទុះកំប៉ុងហ្គាស់នៅក្នុងបន្ទប់ជួលបណ្តាលឲ្យឆេះស្លាប់ភ្លាមៗ និងឆេះម៉ូតូមួយគ្រឿងទៀត នៅវេលាម៉ោង ៦ និង ៣០ នាទីល្ងាចថ្ងៃចន្ទទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងរួមទាំងម៉ូតូមួយគ្រឿងទៀត ស្រាប់តែមួយសន្ទុះក្រោយមកពួកគាត់បានឮសំឡេងផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ជនរងគ្រោះរួចពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញអណ្តាតភ្លើងឆេះក្នុងបន្ទប់សន្ធោសន្ធៅក៏នាំគ្នាធាក់បន្ទប់ចូលនិងទាញទុយោទឹក និងបំពង់ពន្លត់អគ្គិសភ័យនាំគ្នាបាញ់ពន្លត់បានរលត់ភ្លាមៗ តែអកុសល្យត្រូវអណ្តាតភ្លើងឆេះទៅលើជនរងគ្រោះស្លាប់ភ្លាមៗ និងម៉ូតូមួយគ្រឿងទៀតនៅក្នុងបន្ទប់ជួល។ រួចពួកគាត់បានរាយការណ៍នៅសមត្ថ កិច្ចនិងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗ។

សពជនរងគ្រោះ ឈ្មោះ សយ ខា អាយុ២១ ឆ្នាំ មុខរបរកូនជាងម៉ាសុីនបុកគ្រឹះ មានប្រពន្ធ និងកូន ទើបតែ ៨ ខែនៅក្នុងពោះមានទៅលំនៅ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

 

អត្ថបទដែលជាប់ទាក់ទង