ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា​លើក​ទម្ងន់ ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ពន្យារ​ដល់​ខែមករា ឆ្នាំ​២០២១

86

 

​ភ្នំពេញ​៖​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា នា​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​លើក​ទម្ងន់ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​នា​ខែមករា ឆ្នាំ​២០២១ នៅ​សាល​តុមូល​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​លោក​វ៉ា​ត់​ចំរើន​បាន​មានប្រសាសន៍ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ជាការ​ប្រកួត​លើក​ទី​១​របស់​សហព័ន្ធ​គ្រោង​នឹង​ធ្វើឡើង​ថ្ងៃទី​៦ និង​៧ ខែមករា ឆ្នាំ​២០២១ ដើម្បី​អរ​អប​សាទរ​ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មករា នៅ​ខេត្តកណ្តាល ចំណែក​វិញ្ញាសា​វិញ​គណៈកម្មការ​នឹង​កំណត់​នៅពេល​ក្រោយ​។​

​លោក​សំ​សុខ​យី​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ខាង​លើក​នេះ​ដើម្បី​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​ទម្ងន់​កម្ពុជា​ឆ្នើម ចូលរួម​ជា​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​២០២១ និង​ត្រៀម​ការប្រកួត​កីឡា SEA GAMES 2021 នៅ​ប្រទេស​វៀតណាម និង​ការប្រកួត​កីឡា SEA GAMES 2023 នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង