ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែលើ,ក្រោម ក្លាយជាវាលប្រណាំងដឹកឡានខ្សាច់ ,អាជ្ញាធរខណ្ឌមានជ័យអត់ខ្វល់

86

ភ្នំពេញ៖តាមការសង្កេតមើលជាស្ដែងជារៀងរាល់ថ្ងៃពិសេសនៅពេលព្រឹកព្រលឹម និងពេលល្ងាច ដែលចរាចរណ៍តាមដងផ្លូវជាតិលេខ២ នៅតំបន់ចាក់អង្រែលើ,ក្រោម កំពុងមានការមមាញឹកនោះ ស្របពេលម៉ោងនាព្រឹកព្រលឹមនោះ មានបងប្អូនប្រជាជនទូទៅ គាត់សម្រុកធ្វើដំណើរ ដើម្បីឆ្ពោះទៅបម្រើការងារ នៅតាមអង្គភាពក្រសួងមន្ទីរនានា និងតាមបណ្ដាក្រុមហ៊ុន សហគ្រាស រោងចក្រនានានៅភ្នំពេញ និងនៅជាយក្រុងនិងពេលល្ងាច ចេញពីបម្រើការងារវិញ ដោយឆ្ពោះទៅផ្ទះសម្បែងពួកគាត់រៀងៗខ្លួន ដោយឆ្លងកាត់តាមដងផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ,ក្រោម ខណ្ឌមានជ័យ ពេលមកដល់កន្លែងដេប៉ូខ្សាច់ នៅចាក់អង្រែលើនោះ ដោយមានឡានដឹកខ្សាច់ជាប្រភេទឡានធុនធំ ដោយតៃកុងឡានដឹកខ្សាច់និមួយៗ ពួកគេបើកបរបោះពួយយ៉ាងលឿនដូចហោះ ដោយបើកប្រណាំងគ្នា ពេញតែផ្លូវជាតិលេខ២នៅចាក់អង្រែនេះ ខណៈពេលចរាចរណ៍កំពង់មមាញឹក។

ដូចនេះមើលទៅផ្លូវជាតិលេខ២នៅចាក់អង្រែ ក្លាយជាកន្លែង ប្រណាំងឡានដឹកខ្សាច់ធុនធំអស់ទៅហើយ។រាល់សកម្មភាពបើកបរឡានដឹកខ្សាច់ប្រណាំងគ្នាពេញផ្លូវដូចនេះវាបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់ប្រជាជនទូទៅ ដែលគាត់ធ្វើដំណើរតាមម៉ូតូនោះ តែក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ គឺគាត់មិនខ្វល់ចំពោះឡានដឹកខ្សាច់ធុនធំទាំងអស់នេះឡើយ ព្រោះជាឆ្នាំងបាយពួកគាត់សើមមាត់ រៀងរាល់ថ្ងៃ ខែ ឆ្នាំ ដូចនេះមហាជនពួកគាក់ស្នើ ដល់ថ្នាក់លើដែលពាក់ព័ន្ធនិងការងារ ឡានដឹកខ្សាច់នេះ ជួយចុះមកពិនិត្យមើលផងអាណិតប្រជាជន។

ក្រៅពីបញ្ហាខាងលើនោះឡានដឹកខ្សាច់បានបើកបរបំផ្លាញ់ផ្លូវឡើងខ្ទេចនៅផ្លូវ(៣០ម៉ែត្រ)និងឡានដឹកខ្សាច់នោះ ដោយដឹកខ្សាច់ចេញពីដេប៉ូនៅ ចាក់អង្រែលើនោះ ដោយហូរទឹកនិងដីខ្សាច់ពេញផ្លូវ បង្កការលំបាក់ដល់ការរស់នៅ ដល់អ្នកស្រុកនៅតំបន់ចាក់អង្រែលើ,ក្រោម និង អ្នកដំណើរជាខ្លាំងដោយដីខ្សាច់ហុយសំពោង មកលើពួកគាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពនិងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ដោយធ្ងន់ធ្ងរជាងនេះទៀតនោះ នៅតំបន់ចាក់អង្រែលើ ក្រោមនាសព្វថ្ងៃនេះ នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ មិនថាភ្លៀងតិចឬច្រើននោះទេ គេសង្កេតឃើញមានទឹកភ្លៀង ហូរមកដក់នៅលើផ្លូវបង្កការលំបាក ក្នុងការធ្វើដំណើរដោយសារដីខ្សាច់ ពីការដឹកខ្សាច់តាមឡានរាល់ថ្ងៃនេះ វាជ្រុះធ្លាក់ពីលើឡានមកលើផ្លូវ ហើយពេលមានភ្លៀងធ្លាក់ មកដីខ្សាច់ហូរធ្លាក់ចូលអណ្ដូងលូ ឬប្រព័ន្ធលូ ទើបស្ទះចរន្តទឹកភ្លៀងបង្កការលិចលង់ទឹកដក់នៅលើផ្លូវដូចនេះ។

ដូចនេះសូមថ្នាក់លើជួយមើលផង បើពឹងក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ ដូចពឹងផ្កាយនៅលើមេឃអ៊ីចឹង៕

 

អត្ថបទដែលជាប់ទាក់ទង