ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដាក់ផែនការដល់ប៉ុស្តិ៍រដ្ឋបាលគ្រប់សង្កាត់ទាំងអស់យកចិត្តទុកដាក់ការពារសន្តិសុខក្នុងមូលដ្ឋាន

105

ភ្នំពេញ៖នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នៅសាលាខណ្ឌពោធិសែនជ័យបានបើកកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំកិច្ចដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

ក្នុងកិច្ចប្រជុំនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានដាក់ផែនការ ដល់ដាក់ប៉ុស្តិ៍រដ្ឋបាលគ្រប់សង្កាត់និងនគរបាលខណ្ឌកងរាជអាវុធហត្ថខណ្ឌត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ ជាប្រចាំ នៅតាមដងផ្លូវនិង​ពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយបន្ថែមកំលាំងចុះល្បាតតាមផ្លូវនិងតំបន់ស្មុកស្មាញ។

កិច្ចប្រជុំខាងលេីក៏មានការអញ្ជេីញចូលរួមពីលោក​អធិការនគរបាលខណ្ឌ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ គណៈនាយករដ្ឋបាលសាលាខណ្ឌ​ លោក​ លោកស្រីប្រធានការិយាល័យទាំងអស់ លោកចៅសង្កាត់​ លោកចៅសង្កាត់រងទទួលបន្ទុកការងារសន្តិសុខ​ លោកអនុប្រធានក្រុមសន្តិសុខសាលាខណ្ឌ​ ៕

អត្ថបទដែលជាប់ទាក់ទង