ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធន អៀងឡៃ និង រិន ដេវីដ នរណាប្រជែងបានកៅអីផ្ដាច់ព្រ័ត្រ

72

 

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card សម្រាប់ថ្ងៃទី២៨វិច្ឆិកានេះបានឈានដល់ការប្រកួតវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រហើយដែលសម្រាប់មួយប្រកួតដំបូងនេះអ្នកប្រដាល់ជើងខ្លាំងធន អៀងឡៃត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រិន ដេវីដរបស់ក្លិបនាគរាជចតុមុខ ។

នេះជាវគ្គប្រកួតដ៏សំខាន់ដែលអ្នកឈ្នះនឹងឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ដែលអមដោយថវិកាចំនួន៤.០០០ដុល្លារ
ចំពោះអ្នកចាញ់គឺប្រជែងគ្នា ដណ្ដើមចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថាពួកគេទាំង២រូបសុទ្ធតែជាអ្នកខ្លាំងនិងមានផ្លែវ៉ៃល្អដូចគ្នា ព្រមទាំងការពារបានល្អដូចគ្នាទៀតផង ។ធន អៀងឡៃ នៅក្នុងការប្រកួតវគ្គជម្រុះជុំទី១ បានយកឈ្នះអ្នកប្រដាល់សេក សារ៉ាន់ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុដាច់តែម្ដង ។ចំពោះរិន ដេវីដវិញនៅជុំទី១ ឈ្នះអ្នកប្រដាល់រឿន សុខលីក្លិបយុវជនពន្លកថ្មីព្រែកឯងដោយពិន្ទុ ។

នៅវគ្គជម្រុះជុំទី២ធន អៀងឡៃប្រកួតឈ្នះអ្នកប្រដាល់មានអំណួតសឺន ថៃសាន់ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយពិន្ទុក្នុង
ខណៈដែលរិន ដេវីដបានយកឈ្នះអ្នកប្រដាល់ពេជ្រ ប៊ុនសិទ្ធក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរដោយពិន្តុដែរ ។សម្រាប់វគ្គពាក់សំខាន់
នេះមិនដឹងថានរណាមានសមត្ថភាពជាងនរណាឡើយ ។
អៀងឡៃគេមានប្រវត្តុប្រកួតចំនួន៧៩ដង ឈ្នះ៧៣ដង ចាញ់៦ដងពុំធ្លាប់ស្មើព្រមទាំងផ្ដួលគូប្រកួតឲ្យសន្លបបានចំនួន២៥ដង រីឯដេវីដវិញ គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៤ដង ចាញ់១២ដងស្មើពិន្ទុ២ដង និងផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។នរណា
ជាអ្នកខ្លាំងក្នុងវគ្គនេះ ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រ
ដាល់ប៊ន ពន្លឹកក្លិបនាគរាជចតុមុខ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
ធន ផានិតក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយអ្នកប្រដាល់ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ ។អ្នកប្រដាល់ទាំង២រូបនេះ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សាំង សាលីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សូដា លីម៉ូក្លិបគោព្រៃគុនខ្មែរដែលអ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង