ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជា សហការជាមួយមន្ទីរពេទ្យ Daegu Fatima Hospitalពិនិត្យសុខភាពនិងពិនិត្យបេះដូង ថតX-Ray ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ

86

កូរ៉េ៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការ ការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានសហការជាមួយសម្ព័ន្ធសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុកកម្ពុជា DGIEA និងមន្ទីរពេទ្យ Daegu Fatima Hospital រៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray ជូនមន្រ្តីរាជការនិងប្រជាពលរដ្ឋខ្មែរបានចំនួន ៥០នាក់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ Daegu Fatima Hospital

  លោកស្រី KIM Sun-Mi ប្រធានមន្ទីរពេទ្យ Fatima បានថ្លែងអំណរគុណ ដល់លោកឯកអគ្គរាជទូត និងប្រតិភូដែលបានអញ្ជើញមក និងលើកឡើងបន្ថែមថា ថ្ងៃនេះបានកើតឡើងពិតប្រាកដហើយ នូវគម្រោងដែលបានជជែកគ្នាពីពេលមុន ដែលស្ថានទូតកម្ពុជាបានស្នើដល់មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA ក្នុងការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

   លោកស្រី បន្ថែមថា នេះជាការចាប់ផ្ដើម ហើយនិងមានបន្ដបន្ទាប់ទៀត ដែលគម្រោងបន្ទាប់គឺមន្ទីរពេទ្យ នឹងផ្ដល់ជូនដល់ស្ថានទូតកម្ពុជាក្នុងការព្យាបាលប្រជាជនកម្ពុជាដែលជួបការលំបាក និងខ្វះជីវភាព។

  លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េ ក្នុងឱកាសនោះ បានថ្លែងអំណរគុណដល់មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA ដែលបានខិតខំបន្ដពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាគុណប្រយោជន៍ដល់ប្រជាជនទាំងពីរ ហើយលោកក៏បានស្នើអោយថ្នាក់ដឹកនាំមន្ទីរពេទ្យ Fatima មេត្តាបន្ដជួយដល់កម្ពុជា និងប្រជាជនកម្ពុជា លើវិស័យសុខាភិបាល ដែលកន្លងមកមន្ទីរពេទ្យបានធ្វើសកម្មភាពជាច្រើន តាមបណ្ដាខេត្តជាច្រើន បន្ទាប់ពីបានអាក់ខានមួយរយៈកាល៕

 

អត្ថបទដែលជាប់ទាក់ទង