ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា អត្តពលកម្ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​

93

 

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការប្រកួត​កីឡាអត្តពលកម្ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ពន្យារពេល​អស់​២​អាទិត្យ​ដោយសារ​មេរោគ​COVID-19 រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ក្រោម​ការឧបត្ថម្ភ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រចាំ​ឆ្នាំមាន​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥​នាក​ចូលរួម​។​

​លោក ផៃ សុខ អនុប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ខាងលើនេះ​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥​នាក់​មកពី​១៦​រាជធានី​ខេត្ត និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួងការពារជាតិ​កើន​ជាង​ឆ្នាំ​មុខ ដោយ​ឆ្នាំនេះ​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាង​កាលពី​ឆ្នាំ​មុខ​ដែល​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ត្រឹមតែ​ចំនួន​១២៤​នាក់​មកពី​១២​រាជធានី​ខេត្ត និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួងការពារជាតិ​។​

​លោក​បាន​បន្តថា ការប្រកួត​នេះ​សហព័ន្ធ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​មុន​ចូល​ទីលាន​ត្រូវ​វាស់​កម្តៅ លាងដៃ​អាល់កុល​យ៉ាង​ត្រឹមត្រូវ និង​រក្សា​គម្លាត​ពីគ្នា​យ៉ាងហោចណាស់​១​ទ​២​ម៉ែត្រ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​COVID-19​ឡើយ​។​

​លោក​អនុប្រធាន​បាន​បន្ថែមទៀតថា ការប្រកួត​ខាង​នេះ​សហព័ន្ធ​រៀបចំ​តាម​កម្រិត​អន្តរជាតិ​ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា SEA GAMES 2023 កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​ទទួលបាន​ផ្លែផ្កា​ល្អជា​ទី​គាប់ចិត្ត ព្រមទាំង​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ជាច្រើន​សំណើរ​ឆ្ពោះទៅ SEA GAMES 2023 ឆ្នាំ​២០២៣៕​

អត្ថបទដែលជាប់ទាក់ទង