ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយ​គ្រួសារ​របស់​ឧកញ៉ា លាង ឃុន ត្រូវ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «​អ្នកឧកញ៉ា​»

107

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​គោរម​ជូន​លោកជំទាវ​ឧកញ៉ា ភាព ហៀក​, ឧកញ៉ា លាង ឃុន​, ឧកញ៉ា លាង ម៉េង ជា «​អ្នកឧកញ៉ា​»​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

 

​អ្នកឧកញ៉ា ភាព ហៀក​, អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េង ដែលជា​ស្ថាបនិក និង​សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​មើលឃើញថា «​អ្នកឧកញ៉ា​ទាំង​៣» បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម និង​សប្បុរសធម៌​នានា​យ៉ាងច្រើន ក៏ដូចជា​ការចូលរួម​ឧបត្ថម​កាកបាទក្រហម មូលនិធិ​គន្ធបុប្ផា ការសាងសង់​មន្ទី​ពេទ្យ​កាល​ម៉ែត្រ ការសាងសង់​សាលារៀន និង​ទីលានកីឡា​តាម​សាលា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា ការសាងសង់​ផ្លូវថ្នល់ ការផ្តល់​អាហារ​រូបករណ៍ និង​ការឧបត្ថម្ភ​យុទ្ធនា​ការណ៍​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

 

​ការផ្តល់​គោរមងារ​ជូន «​អ្នកឧកញ៉ា​ទាំង​៣» ពិតជា​ស័ក្តិសម​ទទួលបាន​នូវ​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​នេះ ជាមួយ​សកម្មភាព​ដ៏​ប្រពៃ​ក្នុង​កិច្ច​ការជួយ​សង្គម​រប​ស់​អ្នកឧកញ៉ា​៕​

អត្ថបទដែលជាប់ទាក់ទង