ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលចំការមន ចុះពិនិត្យគម្រោងដាក់លូនៅ សង្កាត់ទួលទំពូងទី១

71

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានដឹកនាំមន្រ្តីជំនាញនិងអភិបាលរងខណ្ឌទទួលបន្ទុកចុះត្រួតពិនិត្យគម្រោងជួសជុលដាក់ប្រព័ន្ធលូថ្មីនៅផ្លូវលេខ​ ៤៦០​ ចាប់ពីផ្លូវលេខ១០៥​ ដល់ផ្លូវលេខ​ ១៣៥​ ក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាមគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទួលទំពូងទី១ ឆ្នាំ២០២០​ នេះ។

ខណៈពេលចុះពិនិត្យសកម្មភាពដាក់លូខាងលើនោះលោកអភិបាលខណ្ឌចំការមនថេង សុថុល ដោយបានធ្វើការណែនាំទៅដល់អ្នកម៉ៅការទទួលស្ថាបនាដាក់ប្រព័ន្ធលូខាងលើនោះដោយលៃលកធ្វើយ៉ាងណាអោយហើយរួចរាល់តាមគម្រោងនិងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយធានាពីគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។

លោកបន្តទៀតថានៅតំបន់កំពង់ដាក់លូខាងលើនោះក្រោយពីដំណើរការដាក់លូហើយរួចរាល់នៅតំបន់នេះលែងព្រួយបារម្ភពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងឬទឹកភ្លៀងហូរលិចដក់នៅលើផ្លូវឬលំនៅបងប្អូនរស់នៅស្របសងខាងផ្លូវខាងលើនោះទៀតឡើយហើយសកម្មភាពចុះពិនិត្យកាដ្ឋានគម្រោងដាក់លូដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានោះគឺជាការគិតគូរពីសំណាក់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនផងដែរ។
ក្រោយពីចុះពិនិត្យការដ្ឋានដាក់លូខាងលើនោះរួចលោកថេង សុថុល អភិបាលខណ្ឌចំការមននិងសហការីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាជននៅតាមខ្នងផ្ទះនិមួយៗផងដែរដើម្បីស្វែងយល់ពីការរស់នៅនិងតម្រូវពួកគាត់ផងដែរ!ហើយពិសេសជាងនេះទៀតនោះគឺជាការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំខណ្ឌជាមួយបងប្អូនប្រជាជនពោលគឺតែងតែនៅជាមួយគ្នានិងត្រូវគិតគូរពីទុក្ខលំបាកបងប្អូនប្រជាជននិច្ចតួយ៉ាងដូចនៅថ្ងៃនេះគឺចុះមកពិនិត្យសកម្មភាពដាក់លូដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាហើយពួកអ្នកស្រុកទួលទំពូងគាត់ទះដៃសាទរដោយគាំទ្រមកលើអាជ្ញាធរខណ្ឌចំការមនដែលមានលោកថេង សុថុល ជាអភិបាលខណ្ឌដោយបានគិតគូររាល់ការលំបាក់ពួកគាត់ជានិច្ចចាប់តាំងពីរូបគាត់ខ្លាយខ្លួនជាថ្នាក់ដឹកនាំខណ្ឌចំការមនរហូតដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង