ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្ស​នយោបាយ​ចំនួន​៣ ​ធ្វើ​ស​ន្នី​សិ​ទ​សារព័ត៌មាន បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ

67

​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​៣ រួមមាន ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន​ឆៃ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉​ម សូណ​ង់​ដូ និង​គណបក្ស​ខ្មែរ​តែ​មួយ​របស់ លោក កែម រិ​ទ្ធិ​សិត បាន​ប្រកាសធ្វើ​ស​ន្នី​សី​ទ​កាសែតរួមគ្នា បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ។

​យោងតាម​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យ​ខ្មែរ បាន​បញ្ជាក់ថា ការបង្កើត​សម្ព័ន្ធ​នេះ ឡើង​ក្នុង​ការបណ្តុះ​ស្មារតី​ដល់​យុវជន យុវនារី​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់គ្នា គ្មាន​វប្បធម៌​លាប​ពណ៌​គ្នា ក្នុងសង្គម​ខ្មែរ​យើង​។ ក្នុងនោះ​ក៏មាន​ការជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា លើ​លិខិត​ទិញ​លក់​ដោយ​មេឃុំ​/​ចៅសង្កាត់ ក្នុង​ទិញ​លក់​អចលន​ព្រ​ទ្យ​និង​ច​លន​ព្រ​ទ្យ​នានា​។​

​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ បានបញ្ជាក់ថា គោលនយោបាយ​នៃ​ការ​ចងសម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​គោលបំណង​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​រីក​ចម្រើន​មាន​ជីវភាព​ធូរធារ​សុខដុមរមនា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​ដោយ​យល់​ឃើញ​ថា បញ្ហា​ធំ​ៗ​ដែល​ជា​អាយុជីវិត​ជាតិ​មិន​អាច​ដោះស្រាយ​ដោយ​គណបក្ស​នយោបាយ​ណាមួយ​ផ្តាច់មុខ​ម្នាក់ឯង​បាន​ទេ ។ ចំណែក​លោក​ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​លើក​ឡើង​ថា ការ​ដឹកនាំ​ប្រទេស​កន្លង​មាន​ភាពល្អ​ប្រសើរ ហើយ​មិន​មាន​ភាពល្អ​ប្រសើរ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នោះ​ទេ ៕

អត្ថបទដែលជាប់ទាក់ទង