ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពូជស្រូវ​ផ្កាមាលតី ត្រូវបានធ្វើ​បង្ហាញ​ដល់​ប្រជាកសិករ ដើម្បី​ពង្រីក​ទំហំ​ផលិតកម្ម ប្រកួតប្រជែង​ទីផ្សារ​

122

 

​ត្បូងឃ្មុំ​៖ លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​ជា​ប្រធាន​អង្គភាព​អនុវត្ត​គម្រោង​ខ្សែសង្វាក់​ផលិតកម្ម​. ដោយ​ភាត​រៈ​បរិស្ថាន (CFAVC)​ថ្នាក់​ខេត្ត នៃ​ក្រសួងកសិកម្ម​
រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​អនុវត្ត​គម្រោង សម្របសម្រួល​រៀបចំ​ទិវា​ស្រែ​បង្ហាញ ផលិតកម្ម ពូជស្រូវ​ផ្កាមាលតី ដែល​ចូលរួម​អនុវត្ត​បង្ហាញ​ដោយ​កសិករ ស៊ឹម ដា​នី ស្ថិតនៅ​ភូមិ​បី​ម៉ែត្រ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ ៣ ០០០ ម៉ែត្រក្រឡា ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ុក មករា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ដោយមាន​ការចូលរួម​ពី​លោក​ប្រធានការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក​ក្រូចឆ្មារ លោក​មេឃុំ​ទួល ស្នួល លោក​ប្រធាន​សហគមន៍​កសិកម្ម​ក្ដីសង្ឃឹម​កសិករ និង​សមាជិក​សហគមន៍ សរុប ៦៥​នាក់ ក្នុងនោះ​ស្រី ២៥​នាក់ ដែល​គាំទ្រ​ថវិកា​ពី​រាជ​រដ្ឋា​ភិ បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund-GCF)៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង