ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបណ្ឌិត អូស្មាន ហាស្សាន់ ចែកអំណោយជូនប្រជាពលរដ្ឋ៧០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់ទៀន

29

ភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនោះលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់ទៀន ៕

អត្ថបទដែលជាប់ទាក់ទង