ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល នាំយកសៀវភៅស្នាក់នៅ(ក២) ចែកជូនដល់ដៃ ប្រជាពលរដ្ឋដល់លំនៅដ្ឋាននៅភូមិកំរៀងនិងភូមិស្រែក្នុងសង្កាត់កន្ទោកចំនួន៣៣៩គ្រួសារ

34
ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក ហោ វាសនា អភិបាលរងខណ្ឌ លោកវរសេនីយត្រី លី សុផល អធិការរងនគរបាលខណ្ឌទទួលផែនស្ថិតិ លោកវរសេនីយត្រី លី សុណាក់ភ័ក្ត្រា មេបញ្ជាការរងអាវុធហត្ថខណ្ឌ និងលោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌ ព្រមទាំងលោកចៅសង្កាត់ លោកនាយប៉ុស្តិ៍រដ្ឋបាលកន្ទោក រួមជាមួយលោក លោកស្រីប្រធានភូមិ បានអញ្ជើញចុះប្រគល់សៀវភៅស្នាក់នៅ (ក២) ជូនដល់គ្រួសារប្រជាពលរដ្ឋដល់លំនៅដ្ឋាននៅភូមិកំរៀង និងភូមិស្រែក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល សរុបចំនួន ៣៣៩ គ្រួសារ ដើម្បីយកទៅប្រើប្រាស់បំរើជីវភាពរស់នៅប្រចាំថ្ងៃ កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅភូមិកំរៀង និងភូមិស្រែក្នុង នាសង្កាត់កន្ទោក ។
គួរបញ្ជាក់ថា៖ប្រជាពល់រដ្ឋដែលទទួលបានសៀវភៅស្នាក់នៅមានដូចខាងក្រោម៖ភូមិកំរៀង ១៧១ គ្រួសារភូមិស្រែក្នុង ១៦៨ គ្រួសារ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌកំបូលបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តន៍តាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ជាដើម ។ ល។ និងបានបន្តជម្រាបជូននូវលេខទូរស័ព្ទថ្នាក់ដឹកនាំគណៈបញ្ជាជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដើម្បីទទួលព័ត៌មានផ្សេងៗក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពការអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានរស់នៅរបស់ប្រជាជន ៕
អត្ថបទដែលជាប់ទាក់ទង