ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្តស៊េរីទំនើប១គ្រឿងលឿន ដូចព្យុះរេចង្កូតឡើងលើសួនច្បារ បុកបង្គោលភ្លើងថ្មមួយដើម នៅលើផ្លូវឧកញ៉ាម៉ុងរិទ្ធី

114

ភ្នំពេញ បង្គោលភ្លើងថ្មមួយដើមបានបាក់ ក្រោយពេលដែលបុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿនបណ្តាលអោយរេចង្កូតឡើងលើសួនច្បារ ហើយជ្រុលទៅបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២ និង៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខស្ថានីយប្រេងសាំង PTT តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

  ប្រភពបានឱ្យដឹងថា រថយន្តបង្កម៉ាក Jeep ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-8801 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។ រថយន្តបានរងការខូចខាតផ្នែកខាងមុខ និងខូចខាតបង្គោលថ្មអស់ចំនួន១ដើម។ 

  សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនពេក ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្តាំហោះឡើងសួនច្បារក៏បុកបង្គោលភ្លើងថ្មមួយដើមបែកយ៉ាន់កង់ខាងក្រោយខាងឆ្វេងទៅមុខលែងរួច  

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែង និងស្ទូចរថយន្តបង្កយកទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង