ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​ប្រដាល់​គុន​ខ្មែរ​: គ្រូ​ប្រដាល់​និង​មន្ត្រី​បច្ចេកទេស​ទាំងអស់ គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​ស្ម័គ្រចិត្ត​

73

 

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន បានបញ្ជាក់​ច្បាស់​ថា គ្រូ​ប្រដាល់ និង​មន្ត្រី​ប​ច្ចេ ក​ទេស​ទាំងអស់​ដែល​បំពេញការងារ​សព្វ ថ្ងៃនេះ គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​ស្ម័គ្រចិត្ត​ដូច្នេះ​ទាំងអស់គ្នា​ត្រូវ​យល់​ពី​និយមន័យ​របស់​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត ព្រមទាំង​ក្រមសីលធម៌ អ្នកធ្វើការងារ​ស្ម័គ្រចិត្ត ។​តួនាទី​អ្នកស្ម័គ្រចិត្ត​ត្រូវធ្វើ​អ្វីខ្លះ ត្រូវមាន​ឥរិយា បថ​បែបណា និង​ត្រូវមាន​ការទទួលខុសត្រូវ​បែបណា ? ហេតុនេះ​យើង​មិន​ត្រូវមាន​មោទនភាព​ហួសហេតុ​ពេក​ទេ​។​
​សព្វថ្ងៃនេះ​ចៅក្រម​អាជ្ញាកណ្ដាល​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​គឺជា​ការងារ​ស្ម័គ្រចិត្ត​និង​ទទួលបាន​ការឧបត្ថម្ភ​ទៅតាម​ធនធាន​ទៅតាម​សមត្ថ ភាព​ថវិកា​ដែល​សហព័ន្ធ​បានទទួល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​តែម​ម៉ឺន​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​មានប្រសាសន៍​យ៉ាងនេះ​នៅក្នុង​ឱកាស​ប្រកាស​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​នៅ​ថ្ងៃទី​២៦​វិច្ឆិកា​ព្រឹក​មិញ​នេះ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។
​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​បច្ចេកទេស​និង​ក្រមសីលធម៌​សម្រាប់​ការលើកកម្ពស់​មន្ត្រី​បច្ចេកទេស​និង​កីឡាករ​ជូន​ដល់​គណៈកម្មការ​ប្រដាល់​ជាង​១០០​នាក់​ដែល​ក្នុងនោះ​នឹងត្រូវ​ជ្រើសរើស​ចំនួន​៤០​នាក់​ត្រូវ​ចូលរួម​ជា​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ឆ្នាំ​២០២០ ខាងមុខនេះ លោក​ឧ​ត្ត​ម សេនីយ៍ តែម ម៉ឺន បាន​មានប្រសាសន៍ថា​បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​នៃ​ជម្ងឺឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ សហការ​ជាមួយ​នាយក ដ្ឋា​ន​អប់រំ​កាយ​និង​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រោម​គម្រោង​គាំទ្រ​ថវិកា​ដោយ​ក្រ សួង​អប់រំ​យុវជន​និង​កីឡា ក៏បាន​រៀបចំ​ការប្រកួត​ជើងឯក​ប្រ ចាំ​ឆ្នាំ​ឡើងវិញ​នៅ​ពាក់កណ្ដាល​ខែធ្នូ​ខាងមុខ បន្ទាប់ពី​ត្រូវ​ពន្យារពេល​ដោយសារ​កូ​វីដ​១៩ ដែល​គ្រោង​ធ្វើ​ពីថ្ងៃ ១៦ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា​នេះ ។​

​លោក​ប្រធាន​សហព័ន្ធ​មានប្រសាសន៍ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ដែល​នឹង​ប្រព្រឹត្តធ្វើ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរៈភូមិន្ទ​(​ស្តា​ត​ចាស់​)​គឺ​ដំណើរការ​ទៅ​ជាមួយនឹង​ការអនុវត្ត​វិធានការ​ការពារ​និង​ទប់ស្កាត់​ប្រឆាំង​ជម្ងឺឆ្លង​កូ​វីត​-១៩​វិញ ១៩ ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​
​បើតាម​គណៈកម្មការ​ប​ច្ចេកទេស​បាន​ឲ្យ​ដឹង​នោះ​ថា​សម្រាប់​ប្រភេទ​ទម្ងន់​ដែល​ត្រូវ​ចូលរួម​ប្រកួត​ជើងឯក​ឆ្នាំនេះ​មាន ៖ ផ្នែក​បុរស ÷ ៤៥ គ​.​ក្រ​, ៤៨ គ​.​ក្រ​, ៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​,៦៣.៥ គ​.​ក្រ​, ៦៧ គ​.​ក្រ​, ៧១ គ​.​ក្រ ។ ផ្នែក​នារី មាន​ប្រភេទ​ទម្ងន់​៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​, ៦៣. ៥ គ​.​ក្រ ។​
​ជាមួយនឹង​ការប្រកាស​បើក​ការប្រកួត​នេះ​លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក៏បាន​ធ្វើការ​ណែនាំ​នូវ​ខ្លឹមសារ​មួយចំនួន​ដូចជា​ហាម​ប្រើប្រាស់​សារជាតិ​ញៀន​គ្រប់​ប្រភេទ​ដូចជា ៖​ថ្នាំ​លើក​កំលាំង​ជំនួយ​សិរី​រា​ង្គ បញ្ចុះ​ទឹកនោម ថ្នាំ​ស្លឹក ថ្នាំ​បំបាត់​ការ ឈឺចាប់ និង​ប្រភេទ ថ្នាំញៀន​ទាំងឡាយណា​ដែល​បាន​ហាមឃាត់ ។​
​កីឡាករ កីឡាការិនី ត្រូវមាន​ប្រភេទ​ទម្ងន់​ពិតប្រាកដ (​មិន​លើស មិន​ខ្វះ​) នូវ​ប្រភេទ​ទម្ងន់ កីឡាករ កីឡាការិនី នីមួយៗ​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​។​កីឡាករ​កីឡាការិនី​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ត្រូវធ្វើ​ការហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​ត្រៀមខ្លួន​មុន​ការប្រកួត ក្នុងការ​ប្រកួត និង​រហូត​ចប់​ការប្រកួត ។​

គ្រប់​សមាគម ត្រូវ​ពិនិត្យ​នូវ​សមត្ថ ភាព កីឡាករ កីឡាការិនី ដោយ​ធ្វើការ​ជ្រើសរើស​ឲ្យ​អស់​នូវ លទ្ធភាព សមត្ថ ភាព បច្ចេកទេស កម្រិត​ខ្ពស់​ក្នុង ០១ ប្រភេទ​ទម្ងន់ ០១ នាក់ ដើម្បី​តំណាង​ឲ្យ​សមាគម ក្រសួង រាជធានី ខេត្ត បាន​ចូល រួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២០ ៕​

អត្ថបទដែលជាប់ទាក់ទង