ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT ធ្វើ​តេ​ស្តិ៍​អត្ត​ព​លិ​ក​ត្រៀម ចូល​ក្រុម​ជម្រើសជាតិ​២០២១ និង SEA GAMES 2021

128

 

​ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT(World Taekwondo)​នា​យប់​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០ បានរៀបចំ​ការប្រកួត​ធ្វើ​តេ​ស្តិ៍​​សមត្ថភាព​កីឡាករ​កីឡាការិនី​ដែល​ជាប់​ចំណាត់ថ្នាក់​ពី​១​ដល់​៣ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ ត្រៀម​ក្លាយជា​ក្រុម​ជម្រើសជាតិ​២០២១​ខាងមុខនេះ​នៅ​អាគារ​ប៉ូ​យ៉ុង​ខ្មែរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​នៃ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT បាន​ប្រាប់​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​ដែល​ទទួលបាន​មេដាយមាស​នៃ​រើស​ជើងឯក​ថ្នាក់ជាតិ​២០២០​ជាប់​ដោយ​ស្វ័យប្រវត្តិ ចំណែក​ក្រុម​កីឡាករ​-​កីឡាការិនី​ទទួលបាន​មេដាយប្រាក់ និង​សំរិទ្ធ ព្រមទាំង​អត្ត​ព​លិ​ក​បម្រុង​លើ​៨​ប្រភេទ​ទម្ងន់​ក្នុងនោះ​យើង​យកតែ​កីឡាការិនី ៣ នាក់ និង​កីឡាករ​៥​នាក់​តែប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា សម្រាប់​ការធ្វើ​តេ​ស្តិ៍​សមត្ថភាព​កីឡាករ​កីឡាការិនី មាន​៨​ប្រភេទ​ទម្ងន់​រួមមាន​កីឡាការិនី​៖៤៩​គីឡូក្រាម​៥៣​គីឡូក្រាម និង​៥៧ គីឡូក្រាម ចំពោះ​កីឡាករ​វិញ ៥៤​គីឡូក្រាម ៥៨​គីឡូក្រាម ៦៣​គីឡូក្រាម ៦៨​គីឡូក្រាម និង​៧២​គីឡូក្រាម ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម ៕​

អត្ថបទដែលជាប់ទាក់ទង