ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តមណ្ឌលគិរី នៅតែជាតំបន់ដំណើរកម្សាន្តជាមួយនឹងទេសចរណ៍ បែបធម្មជាតិល្អបំផុត នៅកម្ពុជា

64

មណ្ឌលគិរី៖ មន្ទីរ ទេសចរណខេត្តមណ្ឌគិរី និងក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកានេះថា៖ មណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា សម្បូរទៅដោយធន ធានធម្មជាតិទាំងនៅលេីដី និងនៅក្រោមដី ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណី ចម្រុះរបស់បងប្អូនជនជាតិដេីមភាគតិច ក្រៅពីនោះខេត្តមណ្ឌលមានមានភ័ពវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព និងទេសភាពដ៏ទាក់ទាញ មានទឹកជ្រោះជាច្រេីនកន្លែង (ទឹកជ្រោះប៊ូស្រារមនា ១ រមនា២ ជ្រៃធំ មនោរម្យ ជ្រៃយស លេងប៉ូកប្រះ អូរឆ្វេង លែងទូវ លែងឃិត) ជួរភ្នំបន្តជាប់គ្នារដឹក ជ្រលង ដងអូរជាច្រេីន វាលស្មៅបៃតងលាតសន្ធឹងលេីកំពូភ្នំ ខ្យល់បរិសុទ្ធ អាកាសធាតុត្រជាក់ សត្វព្រៃជា ច្រេីនប្រភេទ ព្រមទាំងសប្បទាទេសចរណ៍ និងសេវាផ្សេងៗ សក្តានុពលទាំងអស់នេះហេីយដែលធ្វេីអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាមិនចេះជិនណាយ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង