ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជា​ពលរដ្ឋក្រីក្រចំនួន ៩៦៤គ្រួសារ​ ទទួលអំណោយមនុស្សធម៌ពីប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ​​

65

ខេត្តព្រះសីហនុ នៅព្រឹកសុក្រ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ​.​ ២៥៦៤ ត្រូវនឹងថ្ងៃសុក្រ ២៧ វិច្ឆិកានេះ លោកគួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយ​លោក លោកស្រី លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា លោក លោកស្រី លោកឧកញ៉ា សមាជិកសមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត  សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ និងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៩៦៤ គ្រួសារ

   ឆ្លៀតក្នុងពេលនោះដែរលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាកក្នុងការចូលរួមចំណែកក្នុងរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ

    ជាមួយគ្នានោះ លោកក៏ សុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុលហ្សែ ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

   លោកគួច ចំរើន ក៏បានថ្លែងអំណរគុណដល់សប្បុរទាំងអស់ ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផ្សេងៗ

    គួរបញ្ជាក់ថា អំណោយដែលចែកជូននេះក្នុងមួយគ្រួសារទទួលបាន  អង្ករ បាវ(២៥គីឡូក្រាម) ត្រីខកំប៉ុង យួរ=១០កំប៉ុង មី កេសទឹកត្រី១យូរ(៦ដប) ប្រេងឆាមួយដប (មួយលិត) និងថវិកា ៥០,០០០ (​ប្រាំម៉ឺនរៀល​)

 

អត្ថបទដែលជាប់ទាក់ទង