ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំសន្និសីទសារព័ត៌មានស្តីពី ការចុះបញ្ជី ពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍

52

ភ្នំពេញ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងសូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មានស្តីពី ការចុះបញ្ជី ពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍។

សន្និសីទសារព័ត៌មាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព .ស . ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទីព្រឹក នាសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង