ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ ដល់អត្តពលិក កីឡាវ៉ូវីណាម មុនប្រកួតជើងឯកឆ្នាំ២០២០

46

ភ្នំពេញ៖លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ ដល់កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡា។

លោក អ៊ូ រតនាបានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ធ្វើហ្វឹកហាត់នេះ មានចំនួន៤០នាក់ ក្នុងនោះក្រុមជម្រើសជាតិឈុតធំ ក្រុមជម្រើសជាតិថ្នាល និងក្រុមកីឡាបម្រុង ហើយពួកគេហ្វឹកហាត់ ជារៀងរាល់ថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង មេរោគ COVID-19។

លោកសង្កេតឃើញថា អត្តពលិកមានការរីកចម្រើនច្រើនទំាំងសមត្ថភាព បច្ចេកទេសទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាកហ្វឹកហាត់រយៈពេល១៤ថ្ងៃ បន្ទាប់ពីមេរោគ COVID-19បានឆ្លងជាលើកទី២នាថ្ងៃទី៣ វិច្ឆិកាកន្លងទៅ។

លោកអគ្គលេខាធិការបន្តថា ទោះបីរីកចម្រើនច្រើនក៏ពិតមែន ប៉ុន្តែការប្រកួតធ្វើតេស្តិ៍នៅថ្ងៃនេះពួកគេនៅតែមានការខ្វះខាតចំណុចមួយចំនួនលោកឃើញថា កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាមប្រកួតមិនអស់ពីសមត្ថភាពឡើយ ដូច្នេះលោកអំពាវនាវឲ្យពួកគេត្រូវអស់សមត្ថភាព ត្រូវគិតថា ការប្រកួតមិត្តភាព ឬធ្វើតេស្តិ៍ប្រៀបដូចការប្រកួតពិតនៅទីលាន។

លោកបន្ថែមទៀតថា តាំងនាមឲ្យលោកប្រធានសហព័ន្ធ និងខ្លួនលោកផ្ទាល់សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់NTដែលបានឧបត្ថម្ភអាវចំនួន៤០ដល់ក្រុមជម្រើសជាតិឈុតធំ ក្រុមជម្រើសជាតិថ្នាល និងក្រុមកីឡាបម្រុងសម្រាប់ត្រៀមការប្រកួតកីឡា SEA GAMES 2021នៅប្រទេសវៀតណាម និងកីឡា SEA GAMES 2023 នៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង